ប៉ែន ចំរុង ដែលត្រូវបានមហាជនជាច្រើនស្គាល់លោកថា ជាតារា ដែលមានប្រជាប្រិយភាពខ្ពស់ ទាំងការ សម្តែង និងភាពកំប្លុកកំប្លែងថែមទៀតផងនោះ កំពុងតែទទួលបានទីផ្សារខ្ពស់ពីវិស័យសិល្បៈ។ ជាមួយនឹងការ បោះ ជំហ៊ានលើវិថីសិល្បៈដ៏ច្រើនឆ្នាំនេះដែរ លោកប៉ែន ចំរុង ធ្លាប់ឆ្លងកាត់នូវរឿង រ៉ាវ ស្នេហា ល្វីងជូរចត់ ហើយ គ្រប់គ្នា ក៏បានដឹងច្បាស់ទៀតថា គូស្នេហ៍ពីមុន របស់លោកនោះ គឺអ្នកនាង ភិន សុដាលីស ដែលពួកគេ ទាំងពីរបានចុះ សំបុត្រអាពាពិពាហ៍ជាមួយគ្នា តែមិនបានរៀបការ រហូតទទួលបានកូន ស្រីមួយដ៏ស្រស់ ស្អាតម្នាក់ទៀត ។  ក្រោយមក ប៉ែន ចំរុង ក៏បានផ្តាច់ចំណងស្នេហ៍ពីអ្នកនាង ភិន សុដាលីស ហើយបន្តជីវិតក្នុងវិស័យសិល្បៈ ដដែល ប៉ុន្តែដោយឡែកនាពេលថ្មីៗនេះ មានរូបភាពផ្អែមល្ហែមប៉ុន្មានសន្លឹក ត្រូវបាន ចែកចាយតៗគ្នានៅ លើបណ្តាញ សង្គមហ្វេសបុក ។ ក្នុងរូបភាពនោះ មើល ទៅ នារីម្នាក់ដែលបង្ហាញភាពស្និទ្ធ ស្នាលជាមួយនឹង លោកប៉ែន ចំរុង អាចជា គូស្នេហ៍ ហើយមិនតែប៉ុណ្ណោះ ប៉ែន ចំរុង ក៏បានសម្តែងការជូនពរខ្លួនឯង ដោយមិន ក្រែងពីចិត្តគូស្នេហ៍«​សូម​ឲ្យ​ខ្ញុំ​ជួប​មនុស្ស​ដែល ល្អ​ៗ និង​ស្រឡាញ់ សេចក្តីសុខ​គ្រប់យ៉ាង ជា​ពិសេស​សូមកុំ​គិត​ថា​បង​មាន​ស្រី​ទៀត​»​។

ជាមួយនឹង ការបញ្ចេញនូវពាក្យពេចន៍ ដ៏រ៉ូមែនទិច នេះ ដែរ នារីម្នាក់ដែល កំពុងតែអោប ស្មា កៀកកើយជាមួយនឹងប៉ែន ចំរុងនោះ ក៏តបទៅលោកវិញ ហាក់ដូចជា គូស្វាមីដែលទើបនឹងរៀបការជាមួយ គ្នារួច ហើយចឹង ដោយនាងនិយាយថា៖ សូម​ឲ្យ​បង​រឹតតែ​ល្បី និង​ស្រឡាញ់​អូន​ឲ្យ ច្រើន​ៗ ហើយ​កុំ​ខូច​ទៀត »​។