ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិកម្ម សាន់ដេ លោក អ៊ីណូ កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងពីណាក់យុវវ័យ និងតែងតែធ្វើឲ្យមានការមហាជនមានការភ្ញាក់ផ្អែលរហូតនោះគឺការតុបតែងខ្លួន រួមទាំងម៉ូដសម្លៀកបំពាក់ប្លែកៗរបស់តារាចម្រៀងរូបនេះ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាច្រើន។ ជាក់ស្ដែងមុននេះបន្តិចលោក អ៊ីណូ បានរំលេចរូបឡានមួយគ្រឿងនៅលើបណ្តាញសង្គមរបស់ខ្លួនថា« អរគុណសំរាប់កាដូ ដ៏ស្រស់ស្អាតមួយនេះ អរគុណបងប្រុស ជឿន សារិន ម្ចាស់គំរោង សំណង់ផ្ទះល្វែងល្អប្រណិត និង វិឡាកូនកាត់ សូមជូនពរបង សូមទទួលបានសេចក្តីសុខ ព្រមទាំងគំរោងក្រុមហ៊ុនរបស់យើងកាន់តែរីកចម្រើនទៅមុខទៀត ។ជាមួយចុងក្រោយ ពីសារភ្ជាប់ដោយរូបរថយន្តសើរីទំនើបនោះ តារាចម្រៀងសំឡេង តឹង លោក អ៊ីណូ ក៏បន្ទរដោយពាក្យភ្ញាក់ផ្អើលទៀតថា «ប៉ុណ្ណេះ ខ្លាសរ ជិះខេត្ត ខ្លាខ្មៅ ជិះក្រុងហើយ»៕