ភ្នំពេញ៖ រំពេចពីវិនាទី នៃការលេចចេញវីដេអូ លោក ម៉ា ដូណា រួមនឹងមិត្តភក្កិមួយក្រុម ទៅលេងទីរម្មណនីដ្ឋាន ហើយញាំអាហារបោះចោលពេញពាសវាលពាសកាលនោះ ក៏ផ្ទុះការរិះគន់យ៉ាងខ្លាំង ដែលមានទាំងពាក្យ ដៀលថ្មេះឈ្មោះ ម៉ា ដូណា ជាតារាចរិកថោក។ ប៉ុន្តែអ្វីដែលមិននឹកស្មានពីការដៀលថ្មេះកប់ៗមាត់មកលើកិតិស័ព្ទតារាសិល្បៈខ្មែនោះ បែរជាលោក គឹម សួ បង្ហាញពីចេតនា ពីវីដេអូ បំផ្លាញបរិស្ថាននោះ គឺជាការពញ្ញាការចាប់អារម្មណ៍លើការថែរក្សាបរិស្ថាន។

បើយោងតាមគណនីយហ្វេសប៊ុករបស់លោក គឹម សួ បានអះអាងថា«សង្ឃឹម ថាពុកម៉ែបងប្អូនក្រោយពីបានទស្សនាវីដេអូមួយនេះហើយ ពុកម៉ែបងប្អូននឹងយល់ អំពីអត្ថន័យ នូវអ្វីដែលពួកយើងកំពុងតែបង្ហាញ។ លោក គឹម សួ ដែលល្បីខាងបង្កើតវីដូឃ្លីបអប់រំសង្គម ជាងជាការងារតារាសម្តែងភាពយន្ត លោក ក៏ពោលថា សូមស្ងើចសរសើរហើយ ហើយក៏សូមអរគុណ ចំពោះការលះបង់របស់ ម៉ា ដូណា កញ្ញា ម៉ា នីកា និងលោក លាង ឧត្តម្ភ ទ្រី ណុប ភ័ណ សុខរ៉ា ។ ជាមួយគ្នានោះ លោក គឹម សួ ក៏បានបញ្ជាក់នៅក្នុងសារដដែលនោះថា «ការលះបង់របស់អ្នកទាំងអស់គ្នាពិតជាមានតម្លៃខ្លាំងណាស់ ដឹងទេថា ការលះបង់របស់អ្នកទាំងអស់គ្នាអាចធ្វើឲ្យប្រជាជនយើងងាកមកមានការចាប់អារម្មណ៍ចំពោះបរិស្ថានយ៉ាងខ្លាំង។ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នា»។