ភ្នំពេញ៖ នៅ​ក្នុង​បណ្តាញ​សង្គម​ដែលកំពុង​កក្រើក​ដោយ​មតិ​រិះគន់ពីមហាជន ទៅ​​អ្នក​ស្រី ហ៊ឹម ស៊ីវន គណៈ​កម្ម​ការ​កម្មវិធីប្រលង​ចម្រៀង «សំនៀង​ឯក​» ទៅ​​នឹង​បក្ខនារីមកពីខេត្តកំពង់ធំ​​ ឈ្មោះ សុខ វិសាល ។ ក្នុង​ការ​រិះគន់នោះ​នៅ​ក្នុងបណ្តាញសង្គម​ ត្រូវបាន​គេប្រទះឃើញខមអតីត​ប្រធានសមាគម​សិល្បករខ្មែរ​លោក សុះ ម៉ាច ក៏បញ្ចេញមតិណែនាំទៅ​អ្នកស្រី ហ៊ឹម ស៊ីវន ដែល​ជាមិត្តរួមអាជីពផង​ដែរ។

 គួរបញ្ជាក់ថា «សិល្បការិនីជើងចាស់ អ្នកស្រី ហ៊ឹម ស៊ីវន  កាន់​តែក្លាយ​ជាប្រ​​ធាន​បទ​​ក្ដៅពេ​​ញទំ​​​ហឹ​ង​ឡើ​​ង​ហើយ ព្រោះជាសិល្បករគំរូ និងជាគណៈកម្មការមួយរូប តែបែរជាប្រែកាយវិការ និងពាក្យសម្ដីធ្ងន់ៗ ចំអក​ដាក់បេក្ខនារីម្នាក់ដោយមើលងាយថា ចម្រៀងដូចកូនក្មេង គ្មានការយកចិត្តទុកដាក់ដូចជាអ្នកចម្រៀង ថ្វី​បើ​នាងបានជាប់វគ្គជម្រុះដំបូងក្ដី ដែលរឿងនេះបានធ្វើឱ្យមហាជនរិះគន់ថា មិនគួរសោះ ហេតុ​អ្វីបាន​សិល្បករ​​គំរូប្រើពាក្យសម្ដី និងកាយវិការបែបដូច្នោះទៅវីញ?!។

យ៉ាងណាមិញ អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច  បានចេញមតិណែនាំទៅកាន់អ្នកស្រី ហ៊ឹម ស៊ីវន  នៅក្រោមវីដេអូ ដែលបង្ហោះដោយ Facbook Page VibeRadioCambodia ថា៖ «គួរឱ្យ​សោក ស្តាយ ណាស់! ពាក្យណែនាំតម្រែតម្រង់មានច្រើនណាស់ ព្រោះគាត់មិនមែនជាអ្នកចម្រៀងអាជីពទេ គួរតែប្រើ ភាសា ថា  ប្អូនស្រីធ្វើបែបនេះទើបល្អ ធ្វើបែបហ្នឹងវាមិនសូវល្អនោះទេ ប្អូនព្យាយាមកែតម្រូវឡើង ទើប​វា​ប្រសើរ ហ្នឹង ទើបជាការលើកទឹកចិត្តឱ្យពួកគាត់ខំប្រឹងបន្តទៀត មិនអស់សង្ឃឹម និងមិន​ខក​បំណង​ដែល​គាត់​ចង់ក្លាយ ជា អ្នក ចម្រៀង។  ណ្ហើយ! ឈប់វាយប្រហារគាត់ទៅ តើមនុស្ស​ណាម្នា​ក់ដែ​លគ្មា​នកំ​ហុស​នោះ?​ នេះ​ជាការ ភ្លេចភ្លាំង មួយពេលប៉ុណ្ណោះ»៕