ភ្នំពេញ៖ បន្ទាប់ពីរតារាកំប្លែងដែលមានរូបសម្រស់ស្រស់ស្អាត វ៉ាន់ នីឡា កូនស្រីលោក តា វ៉ិចទ័រ បញ្ចេញកាយវិការជូនពរខួបកំណើតឲ្យមិត្ត តាមរយៈការបង្ហោះវីដេអូមួយ ជំនួសឲ្យនំខេកទៅជាបាយមួយចាន រួមជាមួយនឹងធូបពីរបីសរសៃ ។

រំពេចក៏ផ្ទុះការរិះគន់ពីអ្នកគាំទ្រកក្រើកពេញបណ្តាញសង្គមថា វ៉ាន់ នីឡា ធ្វើបែបនេះ ប្រៀបបាននឹងការធ្វើបុណ្យសពយ៉ាងដូច្នោះដែរ។ ទំនងជាទទួលយកមិនបានពីការរិះគន់នោះ នៅរសៀលថ្ងៃទី៣ខែតុលានេះ កូនស្រី តា វ៉ិចទ័រ ក៏បានធ្វើវីដេអូផ្សាយផ្ទាល់លើបណ្តាញសង្គម បង្ហាញពីការបកស្រាយនូវអ្វីដែលនាងបានធ្វើមុននោះ។ នីឡា តារាកំប្លែងរូបនេះបកស្រាយថា «ខ្ញុំគ្រាន់តែចង់ បង្ហាញពីសេចក្តីស្រលាញ់ទៅឲ្យមិត្តភក្តិតែប៉ុណ្ណោះ ព្រោះខ្ញុំ មមាញឹកជាមួយនឹងការងារ មិនមានពេលទិញនំខេក ទើបយក ពេលបន្តិច និងធ្វើអ្វីដែលប្លែកតែប៉ុណ្ណោះ»៕