ភ្នំពេញ៖ ទាំងភាពត្រដាបត្រដួសនាំយកស្នាដៃភាពយន្តរឿង «វិកលចរិក»”ជ្រែកចូកទីផ្សារភាពយន្តអន្តរជាតិ លោក ហ៊ុយ យ៉ាឡេង ដែលពោល យ៉ាងណាជាបទពិសោធមួយសម្រាប់ខ្សែភាពយន្ដខ្មែរ ស្នាដៃកូនខ្មែរមានឳកាសចូលប្រឡូកឆាកភាពយន្តអន្តរជាតិ។ ខណៈលោកក៏អះអាងផងដែរថា មិនប្តូរជំហ៊ឧបត្ថមភកុមារកំព្រានោះដែរ។
លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្មមាតុចក្រភាពយន្ត និងជាម្ចាស់ស្នាដៃភាពយន្តរឿង «វិកលចរិក» បានឲ្យដឹងថា «ការយករឿងនេះទៅចាក់បញ្ចាំងនៅពីរប្រទេសទៀតគឺថៃ និងឡាវ តែទោះជាមិនបានកម្រៃពីការដាក់បញ្ចាំងនៅបរទេសក៏ដោយ ក៏ខ្ញុំនៅតែបន្ដបរិច្ចាគដោយទឹកចិត្តសប្បុរសធម៌ទៅកាន់កុមារកំព្រា និងបាត់បង់សតិបញ្ញា នៅកម្ពុជាយើងដែរ។ បន្ថែមការលើកឡើងថា ព្រោះគឺជាប្រវត្តិសាស្ត្រដំបូង ហើយប្រទេសកម្ពុជាក៏មានការគាំទ្រយ៉ាងខ្លាំង។
ខណៈដែលម្ចាស់ស្នាដៃរឿង វិកលចរិល លោក ហ៊ុយ យ៉ាឡេង ក៏បានសរសេរផុសនៅទំព័រហ្វេសប៊ុកផងដែរថា«មុននឹងគាំទ្ររបស់គេត្រូវគាំទ្ររបស់ខ្លួនឯងសិន!មុននឹងញ៉ាំម្ហូបបរទេសត្រូវច្បាស់ណាស់ថាឆ្ងាញ់រឺអត់មិនសាកដោយអត់ប្រយោជន៍ឡើយ!បើសាក ស៊ូសាករបស់ជាតិខ្លួនប្រសើរជាង!»។
