ភ្នំពេញ៖ តារាចម្រៀងល្បីល្បាញមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់ពេលយូរឆ្នាំមកហើយ ដោយសារតែគេមានសម្លេងរណ្ដុំ និងអត្តចរិតរួសរាយទៅអ្នកគាំទ្រ។

ទន្ទឹមនេះកាលពីយប់ម្សិលមិញនេះ ឆន សុវណ្ណារាជ ត្រូវមិត្តភកិ្តធ្វើខួបកំណើតមុនថ្ងៃឲ្យ រួមជាមួយ នឹងនំខេក ដាក់រូបព្រះរាជបុត្រ ថែមទាំងមានដាក់អក្សរថា (កំពូលតារាចម្រៀងមកជាកញ្ចប់) និងបាច់ផ្កា ជាច្រើនបាច់ផងដែល។ រួមជាមួយគ្នានោះ ឆន សុវណ្ណារាជ ក៏បានធ្វើការបង្ហោះ រូបភាពក្រោមបរិយាកាសសប្បាយរីករាយ ដោយបានសរសេរថា «អរគុណណាស់សម្រាប់ យប់មិញ pre birthday មនុស្សជាទីស្រលាញ់ទាំងអស់គ្នា»៕