ភ្នំពេញ៖ តារាចម្រៀង លោក ព្រាប សុវត្ថិ ធ្វើឲ្យអ្នកគាំទ្រស្ញប់ស្ញែង នឹងលោក ខ្លាំងមែនទែន ក៏ព្រោះតែ កំពូលតារាចម្រៀងកម្ពុជាមួយរូបនោះនៅអាចឈរជើង បានយូរប្រមាណជា២០ឆ្នាំ ល្បីរន្ទឺមិនសាប់រលាប បើទោះបីជាមាន រលកក្រោយមកជាបន្តបន្ទាប់ក៏ដោយ។ ក៏រំឭកថា ចាប់តាំងពីចូលប្រឡូកសិល្បៈដំបូង រហូតមកដល់បច្ចុប្បន្នសម្លេងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ មិនមានការផ្លាស់ប្តូរ ឬក៏អន់ថយជាងមុនឡើយគឺលោក នៅតែអាចថែរក្សាសម្លេង បានយ៉ាងពិរោះមិនប្រែប្រួល បើទោះបីជាពេលវេលា កាន់តែដើរទៅមុខហើយយ៉ាងណាក្តី។

 

ជាក់ស្តែង គឺដូចជាវីដេអូខាងក្រោម ដែលលោកបា​ន​​ឡើងច្រៀងនៅលើឆាកប្រ មាណជា២០ឆ្នាំមុននេះ គឺបានបង្ហាញឲ្យឃើញពីទឹកដមសម្លេង និងកាយវិការ​រស់​វើករបស់លោក បើទោះបីជា កាលពីជំនាន់នោះឧបករណ៍ និងបច្ចេកទេស នៅមិនទាន់បានភាពជឿនលឿន ដូចសម័យ​បច្ចុប្បន្ននេះយ៉ាងណាក្តី ប៉ុន្តែ លោកព្រាប សុវត្ថិ នៅតែអាចបន្តកេរ្តិ៍ឈ្មោះបានដល់បច្ចុប្បន្ននេះ៕