ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ខែតុលានេះ ក្នុងគណនីយហ្វេសប៊ុក កញ្ញា សុខ ពិសី តារាចម្រៀងល្បីនៅក្នុងផលិតកម្មសាន់ដេ នាងបានសរសេរឲ្យដឹងថា នាងខ្ញុំនិងធ្វើដំណើរទៅប្រលានយន្តហោះជិតម៉ោង 8យប់នេះ។

តាមរយៈសារបង្ហោះផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ដែលបង្ហោះចេញពីតារាចម្រៀងល្បី នាង សុខ ពិសី ផ្ទាល់នោះ ក៏ត្រូវបានអ្នកគាំទ្រនាំគ្នាសាទរ ។ ដែលពួកគេក៏ទទួចចង់ជូនដំណើរតារាចម្រៀងក្នុងដូងចិត្តរបស់ពួកគេឡើងយន្តហោះផងដែរ ជាមួយនឹងសារជូនពរជាមុនថា សូមឲ្យសំណប់ចិត្តសុខសប្បាយទាំងទៅទាំងមក នឹងជោគជ័យលើការសម្តែងលើកទីមួយនៅទឹកដីប្រទេសកូរ៉េខាងត្បូងនេះ។

ជាមួយគ្នានោះ កញ្ញា សុខ ពិសី ក៏បន្ថែមសារថា «ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ ជាលើកដំបូងដើម្បីទៅចូលរួមកម្មវិធីសប្បុរសធម៌ជួយដល់កុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា »។