ឈាមច្រមុះហើយ៖ គង់ ច័ន្ទស្រីមុំ បបួលមិត្តភក្តិលេងឈុតស៊ីអារម្មណ៍ក្នុងពីធីជប់លៀងទទួលកំណើត

0
434

អ្នកនាង គង់ ច័ន្ទស្រីមុំ ដែលជាអតីតតារាសម្តែងកំពុងតែរស់នៅយ៉ាងមានសុភមង្គល និងភាពកក់ក្តៅពីស្វាមី ហើយមិនតែប៉ុណ្ណោះ ថែមទាំងទទួលបានចំណងដៃកូនស្រីជាទីស្រឡាញ់ ដែលនឹងឃើញមុខមាត់ក្នុងពេល ឆាប់ៗនេះ ។ ក្នុងនោះដែរ ទោះជាអ្នកនាងកំពុងតែពរពោះ ក៏ពិតមែន ក៏ប៉ុន្តែបើនិយាយពីសម្រស់ គឺនៅតែ ស្រស់ស្អាតដដែល ហើយកាន់តែស្រស់ស្អាតជាងពេលដែលអ្នកនាងមិនទាន់ពរពោះទៅទៀត។ ជាមួយនឹងការរង់ចាំអស់រយៈពេលជាច្រើនខែនេះមក បានធ្វើអោយគូស្វាមី ស្វិតមួយគូនេះ ទន្ទឹងរង់ចាំយ៉ាង អន្ទះសារដោយចង់ឃើញមុខដ៏ស្រស់ស្អាតរបស់កូនស្រី រហូតដល់អ្នកនាង និងស្វាមី បានធ្វើពិធីជប់ លៀង ធម្មតាៗ  បែបសប្បាយៗតូចមួយជាមួយនឹងមិត្តភក្តិជិតស្និទ្ធរបស់អ្នកនាងមួយចំនួន។ អ្វីដែលគួរអោយចាប់ អារម្មណ៍ខ្លាំងនោះ បើក្រលេកមើលពីពិធីដែលអ្នក នាងរៀបចំ គឺមានលក្ខណៈតូចទេ តែបើមើលទៅអ្នកចូល រួមវិញ នាំគ្នាស្លៀកសម្លៀកបំពាក់ឈុតគេងយ៉ាងរូម៉ែនទិច និងស្រស់ស្អាតខ្លាំងណាស់។

ជាមួយនឹងរូបភាពស្អាតដែលបានបង្ហោះជាច្រើនសន្លឹកនៅក្នុងផេករបស់អ្នកនាងផ្ទាល់ គឺមើលទៅស្អាត ប្លែក ៗ ដែលអាចនិយាយបានថា នេះជាលើកដំបូងហើយសម្រាប់តារាខ្មែរ ដែលរៀបចំកម្មវិធីជប់លៀងទទួល កំណើត កូនរបស់ខ្លួននោះ។  

 

Comments