ភ្នំពេញ៖ តារាសម្តែង លោក ប៉ែន ចំរ៉ុង នៅក្នុងឱកាសអញ្ចើញជាតារាកិតិយស់នៅកម្មវិធីវិទ្យុជាតិ ដែលធ្វើការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី៤ខែតុលានេះ លោកក៏បានបង្ហាញពីគម្រោងមួយ លើមហិច្ឆិតាជីវិត ដែលគម្រោងនេះ កន្លងមកពុំធ្លាប់មានឮឡើងពីអ្នកសិល្បចង់ធ្វើ ហើយធ្វើដើម្បីសុខភាពទូទៅរបស់ប្រជាជនខ្មែរ។
ឆ្លើយតបនឹងសំណួរជាច្រើន ដែលចោទពីលោក គុយ ស៊ីឌឿន អ្នកសម្របសម្រួលកម្មវិធី តារាភាពយន្តដែលញាំញីដោយពាក្យពេចន៍លេចឡើងដោយសូរស័ព្ទចំអកឡយឡាយ ពីមហាជនមិនស្ងប់ បន្ទាប់ពីបញ្ចប់ចំណងជីវិតដ៏ចម្រូងចម្រាស នឹងកូនថៅកែផលិតកម្មមហាហង្ស ជាមួយការបន្សល់ទុកដំណក់ឈាមមួយគ្រាប់ តែមិនមានឱកាសថ្នមប្រឡែងកូន។ លោក ប៉ែន ចំរ៉ុង ក៏ទទួចផងដែរ សូមចិត្តមហាជន កុំឲ្យរឿងឯកជនរបស់លោក ទៅធ្វើការឡូកឡំនឹងការងារសិល្បៈទៀតអី។
បន្ទរនូវសារទទួចនេះ តារាភាពយន្តដែលធ្លាប់មានឈ្មោះ ជាកូនប្រសារថៅកែផលិតកម្មមហាហង្ស ក្រៅបញ្ជីគ្រួសាររូបនេះ ក៏បង្ហាញថា «អ្វីដែលសំខាន់គឺខ្ញុំ តស៊ូនឹងការងារសិល្បៈទម្រាប់មានថ្ងៃនេះ ហើយថ្ងៃមុខខ្ញុំក៏នៅជាអ្នកសិល្បៈ ។ឈ្មោះជាអ្នកសិល្បៈនេះខ្ញុំនិងរក្សាវា យ៉ាងហោចមានឈ្មោះជារៀមច្បងសិល្បៈដែរ ដើម្បីនឹងបន្តជំនាញសិល្បៈនេះជូនទៅអ្នកជំនាន់ក្រោយៗតទៅទៀត»។
ជាចុងក្រោយ តារាភាពយន្ត លោក ប៉ែន ចំរ៉ុង ក៏បង្ហាញថា «អ្វីដែលជាមហិច្ឆិតាខ្ញុំ ក្រៅការងារសិល្បៈ គឺការងារដើម្បីសុខភាព នោះគឺចង់បើកកសិដ្ឋានតូចមួយ ដាំបន្លែដែលមិនមានជាតិគីមី ដើម្បីលក់ឲ្យបងប្អូនទទួលដើម្បីសុខភាពល្អ។ នេះបើអាចធ្វើទៅបាន ព្រោះវាជាក្តីប្រាថ្នាខ្ញុំយូរហើយ»។
