ក្នុងក្តីទន្ទឹងរង់ចាំយុត្តិធម៌ពីរូបថតអាក្រាតកាយ វ៉ាន់ នីឡា ដែលជាតារាចម្រៀងល្បីប្រចាំ ផលិកកម្ម ភ្លេងរីខដ ក្រោយពីមានរឿងអាស្រូវជាមួយ និងជាអតីតសង្សារ លោក គុយ សិទ្ធិស័ក្តិ បានដកខ្លួនចេញសិល្បៈ អស់ រយៈពេល ១ឆ្នាំ។ ពេលនេះរឿងក្តីរបស់កញ្ញាដែលបានប្តឹងទៅ គុយ សិទ្ធិស័កិ្ត ត្រូវតុលាការគ្រោងនឹងប្រកាសសាលក្រម នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះផងដេរ។
ខណៈថ្ងៃទន្ទឹងនៃពន្លឺយុត្តិធម៌រឿងអាក្រាតកាយគៀកនឹងមកដល់ ដែលមុនេះបងប្រុសរបស់នាង ក៏បង្ហាញប្រាប់ព័ត៌មាន ថាសង្ឃឹមយុត្តិធម៌ដូចនៅឆ្ងាយ។ កញ្ញា វ៉ាន់ នីឡាបានង្ហោះសារ បង្ហាញភាពស្រស់ស្រាយក្នុងបណ្តាញសង្គម និងសួរទៅអ្នកគាំទ្រយ៉ាងទទួច ពីបទពិសោធន៍នៃភាពជោគជ័យលើជំនួញ។ ដោយនាងពោលថា «ខ្ញុំចង់ដឹងចង់ស្តាប់ពីបទពិសោធន៍មនុស្សដែលជោគជ័យក្នុងមុខរបររកស៊ីដោយចាប់ផ្តើមមកដោយគ្មានមនុស្សក្បែរខ្លួនជួយជ្រោមជ្រែងផ្តល់យោបល់ហ្នឹងជួយធ្វើកិច្ចការដែលខ្លួនអត់ចេះធ្វើដើម្បីឲ្យបានដំណើរការនៃ business មួយនោះបានខ្ញុំក៏ចង់ដឹងពីការប្តាជ្ញាចិត្តព្រមទាំងស្មារតីរបស់ពួកគាត់ផងដែរ នេះគឺជាអ្វីដែលខ្ញុំដេកឆ្ងល់រាល់ថ្ងៃ» ។
កញ្ញា នីឡា ក៏បញ្ជាក់ដែរថា «ខ្ញុំចាប់ផ្តើមលក់ផលិតផលថែទាំស្បែកមុខនៅតាមអនឡាញរួច ធ្វើការចែករំលែកវិធីថែសម្រស់បុរសរឺនារីទេចា៎ ?អ្នកមានមុនគ្នាយើងមើលវីដេអូនេះហើយ 1សប្តាហ៍ក្រោយនឹងញញឹមខ្ចិបតែម្តង។ សូមបងប្អូនជួយគាំទ្រនិងជួយបង្ហាត់បង្ហាញពីរបរធ្វើជំនួញផង»។
