ភ្នំពេញ៖ កញ្ញា លីឡា តារាសម្ដែងដែលកំពុងមានទីផ្សារថតសម្តែងតចម្រៀងMV នៅតាមបណ្តាផលិតកម្មធំៗ ជាមួយភាពក្លាហ៊ានបញ្ចេញសម្រស់ ចន្លោះពីការស្លៀកពាក់លេចលើខើចក្រោម ដែលនាំឲ្យបុរសៗមើលឃើញសម្ផស្សស្បែកនាំគ្នាខ្នាញ់នោះ ។ ថ្មីៗនេះនាងបាន ប្រកាសក្នុងបណ្តាញសង្គមធ្វើឲ្យមជ្ឈដ្ឋានមហាជននិងមិត្តៗរួមអាជីពភ្ញាក់ផ្អើលផងដែរនិងការប្រកាសលក់ខោអាវដែលនាងស្លៀកពាក់។
ដែលការប្រកាសលក់សម្លៀកបំពាក់របស់តារាសម្តែងស្រី កំពុងសាងភាពស្ងើចសរសើពីមហាជន ពីភាពសិចស៊ីជាដើមទុនសិល្បៈ នាង លីឡា នោះក៏ត្រូវបានគេលាន់មាត់ថា លីឡា តារាសម្ញែងសម្ភារៈនិយមនិងសម្ផស្សដើមទ្រូង ម៉េចបានពេលនេះធ្លាក់ខ្លួនដល់ថ្នាក់ប្រកាស លក់សម្លៀកបំពាក់ចឹង ឬនាងជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរអី បានចាំបាច់ប្រកាសលក់ដល់ខោអាវនោះ ។ ដែលការប្រកាសលក់នោះសុទ្ធតែខោអាវម៉ាកល្បីៗ ហើយបែរជាប្រកាសដាក់លក់ក្នុងតម្លៃថោកទៀតផង»។
ជាមួយគ្នានោះ តារាសម្តែងនិយមសម្ញែងសម្រស់ដើមទ្រូងសិចស៊ីរូបនេះ បានបញ្ជាក់ថា «ការយកសម្លៀកបំពាក់មកប្រកាសលក់នោះ ក៏ដោយសារសម្លៀកបំពាក់ច្រើនពេក រកកន្លែងទុកមិនអស់ ទើបដាក់លក់ ហើយលក់ក្នុងតម្លៃទាប ដែលអាចឲ្យប្អូនស្រ្តីអាចទិញយកទៅប្រើបាន »។ នាងក៏បានបញ្ជាក់ទៀតថា«ពេលនេះទទួលបានការគាំទ្រច្រើន ហើយកំពុងមានសភាពនារីទំនាក់ទំនងទិញក៏ច្រើនដែរ»។
