ភ្នំពេញ៖ ថ្មីៗត្រូវបានអ្នកនិយមប្រើប្រាសបណ្តាញសង្គមប្រទះឃើញសារ ពីហ្វេសប៊ុកឈ្មោះ «អាចារ្យធំបែកស្លុយ» ក្នុងពាក្យពេចន៍ប្រមាថធ្ងន់ ទៅលើតារាចម្រៀង ម៉ៅ ហាជី ដែលធ្វើឲ្យមតិជាច្រើនក៏លើកឡើងថា ពីរនាក់នេះល្បីជាមិត្តសម្លាញ់នឹងគ្នា ម៉េច មានរឿងអីមិនសម្រួលចាំបាច់បរិហារគ្នាតាមហ្វេសប៊ុក។ ប៉ុន្តែជុំវិញចំណារពាក្យពេចន៍លេចដោយពាក្យអសុរោះ ពីហ្វេសប៊ុក«អាចារ្យធំបែកស្លុយ» ដាក់ទៅ តារាចម្រៀង ល្បីដោយការប្រឡងកម្មវិធីCambodia i dol លោក ម៉ៅ ហាជី មានពាក្យអាប្រឡងចម្រៀងធ្លាក់ អាជី អាច​ម៍​គោ​ ស្គាល់អាញអត់ អាញឌីជេអាចារ្យធំ ក៏ធ្វើឲ្យ ឌីជេអាចារ្យ ដែលជាបុរសលេងសាក់នៅលើដងខ្លួនរូបនេះ ក៏ចេញមុខមកធ្វើការបកស្រាយភ្លាមៗដែលថា មិនមែនជាចេតនារបស់លោកនោះទេ។ ឌីជេអាចារ្យបានអះអាងថា «គណនីពិតរបស់ខ្ញុំមានអ្នក Follow ជាង១០ម៉ឺននាក់ ហើយក៏មិនមានប្រើពាក្យថា «បែកស្លុយ» នោះដែរ។ប្រាកដណាស់ថា ជាជនខិលខូច ជនឱកាសនិយម ដែលបាន បង្កើតឡើងក្នុងគោលបំណងប្រព្រឹត្តនូវអំពើទុច្ចរឹតផ្សេងៗ ហើយទម្លាក់កំហុសមកលើរូបខ្ញុំដែលជាសាមីខ្លួនពិតនិងដើម្បីប្រើក្នុងរូបភាពវាយប្រហារកំបាំងមុខទៅនរណាម្នាក់តែប៉ុណ្ណោះ។ សូមសម្លាញ់ទទួលជ្រាបនូវការបកស្រាយទាំងស្រុងអំពីខ្ញុំ»។ ដើម្បីឲ្យកាន់តែច្បាស់នឹងទំ​នងចង់បញ្ជៀសពីការយកទោសអូសដំណើរប្រកាន់ខឹងពី តារាចម្រៀង ម៉ៅ ហាជី ឌីជេអាចារ្យ ក៏បានធ្វើការប​ញ្ជាក់​ទៀតថា «ខ្ញុំម្ចាស់គណនីពិត «អាចារ្យធំ នគររាជ» សូមប្រកាសថ្កោលទោសចំពោះជនខិលខូច ថោកទាប ដែលបានលួចបង្កើតគណនីហ្វេសប៊ុករបស់ខ្ញុំមកដើរវាយប្រហារបុគ្គលណាម្នាក់ និងសូមប្រើវិធានការតាមផ្លូវច្បាប់ចំពោះជននោះ ដាច់ខាត»។