ភ្នំពេញ៖ កាលពីថ្ងៃទី៣ម្សិលមិញនេះលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម ដែលរួមដំណើរដោយអ្នកស្រី ស៊ៀវ ទៀងចាងហ្វាងផលិតកម្មចក្រវាឡពេជ្រ បាននាំយកមូលនិធិសិល្បៈចាស់ជរា មានថវិការ និងគ្រឿងឧបភោគបរិភោគជូនដល់លោកយាយ កៅ អួយ អតីតអ្នកកំប្លែង ដែលកំពុងរស់នៅនឹងភាពខ្វះខាត នៅរស់នៅទឹកដីខេត្តកំពង់ឆ្នាំ ស្រុកបរិបូរណ៍។

លោក ហេង ឡុង ដែលជាស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងថា«តើបងប្អូនទាំងអស់គ្នាមានចាំ តារាកំប្លែងជើងចាស់រូបនេះដែរឬទេ?»។ រំពេចពីការដាក់ចម្ងល់ទៅមហាជននោះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គមលោក ក៏បានបង្ហាញថា «គឺគាត់សម្តែងតាំងពីជំនាន់លោក តា ព្រួញ មាស និងលោក តា ឡូតូ មកម៉្លេះ។គាត់មានឈ្មោះថា លោក យាយ កៅ អួយ ពេលនេះគាត់មានជីវភាពខ្វះខាតខ្លាំងណាស់ហើយមានជំងឺ ប្រចាំកាយទៀតផង។ ដែលរាល់ថ្ងៃគាត់ស្នាក់នៅផ្ទះសក្តិសិទ្ធិឬហៅថា ផ្ទះខ្មោចទិញ នៅជាប់ផ្លូវជាតិលេខ៥ នៅខេត្តកំពង់ឆ្នាំង»។

លោក ហេង ឡុង ក៏បានលើកឡើងមកបង្ហាញឲ្យដឹងដែរថា «គាត់គ្មានថវិកាទិញម្ហូបអាហារញាំទេគឺ គាត់បានយករបស់ដែលសល់ពីគេសែនរួច យកទៅហូប។ ដោយដឹងពីដំណឹងនេះខ្ញុំក៏នាំយកអំណោយពីមូលនិធិសិល្បៈចាស់ ជរា យកទៅចែកជួនគាត់នៅកន្លែងដែល លោក យាយ កៅ អួយ ស្នាក់នៅ នៅផ្ទះខ្មោចទិញ នៅផ្លូវជាតិលេខ៥»។