ភ្នំពេញ៖ បន្ទាប់សិល្បករជើងចាស់ផ្នែកចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក មានជំងឺក្នុងវ័យជរាធ្វើទុក្ខខ្លាំង ត្រូវកូនចៅបញ្ជួនទៅសង្រ្គោះនៅមន្ទីពេទ្យកាលម៉ែត្រ។ នៅសៀលថ្ងៃទី ៤ ខែ តុលា ឆ្នាំ២០១៧នេះ លោក ហេង ឡុង បាននាំយកមូលនិធិសិល្បៈចាស់ជរា ជូនលោកតា ដល់កន្លែងគ្រែពេទ្យ។ លោក ហេង ឡុង ក៏បានឲ្យដឹងថា «លោក តា ផ្លុង មឿក កំពុងសម្រាកនៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយ ជំងឺសួត និងខួរក្បាលស្វិតធ្វើទុក្ខខ្លាំង ។ ក្នុងសភាពធ្ងន់ធ្ងរនេះ កូនៗក៏សម្រេចបញ្ជួនគាត់មកសង្គ្រោះបន្ទាន់នៅពេទ្យកាលម៉ែត្រ កាលពីយប់ថ្ងៃទី៣ខែតុលាម្សិលម៉ិញ»។លោក ហេង ឡុង ជាតំណាងមូលនិធិសិល្បៈចាស់ជរាបានទៅសួរសុខទុក្ខ និងនាំយកថវិកាទៅជូនដល់លោកតា ផ្លុង មឿក ដែលកំពុងជួបទុក្ខ និងសម្រាកនៅក្នុង មន្ទីរពេទ្យកាលម៉ែត្រ លោកក៏បានបង្ហាញថា «នៅរសៀលថ្ងៃម៉ិញ ដែលខ្ញុំបានយកអំណោយទៅជូននិងសួរសុខទុក្ខនោះ លោក មានភាពប្រសើរឡើងបន្តិចហើយ ហើយលោកតាក៏អាចនិយាយបាន» ។