ភ្នំពេញ៖ នៅមុននេះអ្នកគាំទ្រមិនតិចទេសាទរ ពីចំណងជីវិតពាក់កណ្តាលអាពាហ៍ពិពាហ៍ របស់អ្នកកំប្លែង អ្នក នាង ប្រឹម ប្រិយ និងលោក សៅ រ៉ានីត អាណិកជនខ្មែរអាមេរិក ជាមួយនឹងដ៏ភ្ញាក់ផ្អើលដែលបណ្តុះឡើងពីអាណិកជនខ្មែរអាមេរិកហៅ ប្រឹម ប្រិយ ព្រះនាងតូចៗ។
ប៉ុន្តែភាពផ្អែមល្ហែមនោះក៏រលត់ទៅយ៉ាងស្ងាត់កំបាំង ដែលត្រឹមតែ អ្នកកំប្លែងប្រឹម ប្រិយ តំណាលថា ពួកយើងបានផ្តាច់ពាក្យគ្នាហើយ ទាំងលោក សៅ រ៉ានីត ក៏ហោះទៅរស់នៅអាមេរិកវិញ និងបង្ហោះភាពសោកសៅថា លើលោកនេះគ្មានអ្នកណាយល់ចិត្តជាងខ្លួនឯងនោះទេ។
យ៉ាងណា នៅក្រោយវាំងននខ្មៅ នៃការផ្តាច់ពាក្យរវាងអ្នកនាង ប្រឹម ប្រឹម និងតារាចម្រៀងខ្មែររស់នៅទឹកដីអាមេរិក សៅ រ៉ានីត នោះ មិនត្រូវបានទំលាយមូលហេតុអ្វីឲ្យប្រាកដនោះទេ ។ បែរជានៅលើបណ្តាញសង្គម ហ្វេសប៊ុកលោក សៅ រ៉ានីត អតីតគូដណ្តឹង អ្នកនាង ប្រឹម ប្រិយ មានបង្ហោះរូបដែល វីដេអូខល ជាមួយតារាកំប្លែងក្នុងក្រុមនាយ កុយ គឺនាង ឆើត ឆាយ បង្ហាញពីកាយវិកាស្និទ្ធស្នាល ដែលធ្វើឲ្យមហាជនជាច្រើន ក៏នាំគ្នានឹកដល់ការផ្តាច់ពាក្យពីនាង ប្រឹម ប្រឹយ ។
ដោយពួកគេបង្ហាញការសន្និដ្ឋានថា «ទំនងមកពី លោក សៅ រ៉ានីត នឹងមានទំនាក់ទំនងជាមួយអ្នកទីបី ឬក៏នាង ឆើត ឆាយ នឹងហើយបានជាប្រឹម ប្រិយ ផ្តាចពាក្យ ។ តែបើរឿងនឹងមែន ប្រឹម ប្រិយ ធ្វើនេះមិនខុសទេ ព្រោះមនុស្សស្រីមិនអាចទទួលយកមនុស្សប្រុសមានចិត្តសាវ៉ានេះមកធ្វើជាគួរអនាគតបានទេ៕
