ភ្នំពេញ៖ រំពេចពីដំណឹងគ្រូ អគ្គីនេត្រ ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន នាយ ពែកមី ដែលល្បីបានយកគ្រូអគ្គីនេត្រថតរឿង បន្តោងឆ្នាំងដី ក៏ពោលពាក្យខកចិត្តថា ឃើញធ្វើគ្រួល្បីពេញហ្វេសប៊ុក ខំហៅមកថតកុនរឿងចាប់ខ្មោច ឥឡូវចប់ ស្គាល់មុខមិនស្គាល់ចិត្តមែន ពេលណាទើបផុតស៊យទៅខ្ញុំ។

នាយ ពែកមី ក៏បានបកស្រាយយ៉ាងជាក់ច្បាស់អស់ហើយថា ឈុតសម្តែងរបស់គ្រួអគ្គីនេត្រធ្វើគ្រួចាប់ខ្មោច ក្នុងរឿង បន្តោងឆ្នាំងដី នោះ ត្រូវបានកាត់ចេញវិញតាំងពី ក្រោយថតបានពីរថ្ងៃ ពោលគឺដោយសារគាត់សម្តែងមិនល្អ ក៏សម្រេចថតសាថ្មី ហៅតួផ្សេងមកសម្តែង ។ បើទោះជាមានការបកស្រាយយ៉ាងដូច្នេះក្តី នាយ ពែកមី ហាក់បានបន្ទោសខ្លួនឯង ដែលបានហៅ គ្រួអគ្គីនេត្រមកថតកុន ក្រោយត្រូវប៉ូលីសចាប់ខ្លួនគ្រួអគ្គីនេត្រ ពាក់ព័ន្ធគ្រឿងញៀននោះ។

នាយ ពែកមី ក៏បានសរសេរបង្ហោះនៅក្នុងហ្វេសប៊ុកទៀតថា «តោះស្រោចទឹកចេញ សង្ឃឹមថាបងប្អូននឹងគាំទ្ររឿង បន្តោងឆ្នាំដី ដែលជាស្នាដៃនិពន្ធរបស់ខ្ញុំបាទ។ ប៉ុន្តែនៅព្រឹកថ្ងៃទី៥ខែតុលានេះ នាយ ពែកមី ដែលធ្វើការបង្ហោះរូបថត ថតរួមនិងគ្រូសិល្ប៍អគ្គីនេត្រ ដែលពេលនេះក៏មានឈ្មោះជាទណ្ឌិត តាំងសិល្ប៍នៅក្នុងពន្ធនាគាព្រៃសរ ជាច្រើនសន្លឹក ដែលបង្ហាញទាំងការនឹករលឹកនិងការសោកស្តាយថា «បាយមួយកញ្ចប់ទ្រាប់ពោះ មួយគ្រា នឹកអានុស្សា បន្តោងឆ្នាំងដី នឹកអគ្គីនេត្រ នឹកពាក្យសំដី ប្អូនអើយហេតុអី ប្អូនដើផ្លូវខុស»។

ក្នុងសារ ដែល នាយ ពែកមី បង្ហោះនៅព្រឹកថ្ងៃទី៥ខែតុលានេះ ក៏ធ្វើឲ្យមានការងឿងឆ្ងល់ពីមហាជនផងដែរ ដែលមុននេះ នាយ ពែកមី ហាក់បង្ហាញពីការខកចិត្តយ៉ាងខ្លាំង ដែលបានហៅ គ្រួអគ្គីនេត្រ ថតកុន បើទោះជាឈុតនោះត្រូវបានកាត់ចេញរយៈពេលមួយខែមុនការចាប់ខ្លួនក្តី។