ភ្នំពេញ៖ ចាប់តាំងពីនាង វ៉ាន់ នីឡា កូនស្រីសំណប់ចិត្ត លោក តា វ៉ិចទ័រ ផ្ទុះព័ត៌មានពីភាពរង្គោះរង្គើចំណងជីវិតពាក់កណ្តាលអាពាហ៍ពិពាហ៍ជាមួយនឹងកូនប្រុសថៅកែល្ខោនបាសាក់ ភី សុគន្ធី ។អ្នកកំប្លែងស្រីវ័យក្មេង និងជាកូនស្រីផលិតករទូរទស្សន៍ នាង វ៉ាន់ នីឡា ក៏ស្រោចនូវពាក្យចំអក និងការរិះគន់យ៉ាងច្រើនផងដែរ ដែលមានទាំងពាក្យមហាជនថា នីឡា ក៏ចេះកើតរោងច្រណែន ក្តីសុខអ្នកជុំវិញខ្លួន សូម្បីបងប្អូនផង។ ពិតដូចពាក្យចាស់ពោលថា មេបា ទោះស្ថិតក្នុងកាលៈទេសៈណា ទោះកូនប្រព្រឹត្តទង្វើមានភាញឆ្គាំឆ្គងយ៉ាងណា ក៏នៅតែលើកទឹកចិត្ត ។ ដូចគ្នានេះនៅព្រឹកថ្ងៃទី៥ខែតុលានេះ នៅក្នុងគណនីហ្វេសប៊ុក លោក តា វ៉ិចទ័រ បង្ហោះរូបកូនស្រី ឈរថតក្នុងរាត្រីកាលដ៏ស្ងាត់ជ្រងំ បំភ្លឺដោយភ្លើងអំពូលដ៏តូចនៅក្នុងដៃ ដែលលេចឡើងនូវស្រមោលរាងកាយ ដ៏ស្រស់ស្រទន់ឲ្យឃើញថា ជារូបរាងពិតរបស់កញ្ញា វ៉ាន់ នីឡា កូនស្រីតា វ៉ិចទ័រ ។
ក្នុងនោះឪពុកតារាស្រីនៅក្នុងស្រមោលភ្លើងអំពូលរូបនេះ ក៏ភ្ជាប់នូវសារខ្លីដែលបង្កប់ដោយអត្ថន័យលួងចិត្តកូនស្រីថា « គេយល់វាមិនដូចយើងយល់ទេ! ការយល់ឃើញរបស់មនុស្សម្នាក់ៗវា មិនដូចគ្នាទេកូនអើយ។សំខាន់គឺការខិតខំធ្វើការឲ្យទទួលបានជោគជ័យ ក្នុងជីវភាពរស់នៅរាល់ថ្ងៃទៅបានហើយ»៕