ភ្នំពេញ៖ ថ្មីៗនៅលើគណនីយហ្វេសប៊ុករបស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានបង្ហាញសាដ៏គួរឲ្យចាប់អារម្មណ៍ពីអ្នកគាំទ្រ។ ខណៈដែលតារាចម្រៀងរូបនេះបង្ហាញបែបភ្ញាក់ផ្អើល ពីមនុស្សពិសេសម្នាក់ ដែលសូម្បីរូបលោក ក៏មិនស្មានដល់ ថាហ៊ានធ្វើបែបនេះក្នុងថ្ងៃខួបកំណើត ។

តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានបង្ហាញឲ្យដឹងយ៉ាងដូច្នេះថា«និយាយតាមត្រង់ ចូលមកក្នុងបន្ទប់គេងបើកភ្លើងបន្ទប់ ដំបូងភ្លាមខ្ញុំឡើងភ្ញាក់ស្មានតែស្អី ហាហា ហា តាមពិតកៅអីអង្គុយសោះ ។តារារូបនេះក៏បន្ទរសារអ្នកមានគុណថា អរគុណហើយdaddy ដែល surprise កាដូថ្ងៃខួបអោយ ខ្ញុំ ហើយម៉ាអ្នក surpriseខួបមានតែគាត់(ឪពុក)ទេ ដែលខ្ញុំភ្ញាក់ចង់លោះព្រលឹងខ្លាំងជាងគេ ហាហា ហា Thank u daddy Alex Chan»។