ភ្នំពេញ៖ អតីតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា លោក យុត្ថារ៉ា ឆានី ដែលទើបនិងផ្ទុះកិតិស័ព្ទឡើងជាថៅកែពុះដីឡូតិ៍លក់ក្នុងទុនវាល់លានដុល្លារ ជាមួយនិងរូបភាពអតីតភរិយាទៅជូនកន្ត្រកផ្កានោះផង។ ទន្ទឹមនោះលោក យុត្ថរ៉ា ឆានី ក៏បង្ហាញការសោកស្តាយផងដែរ ដែលមុននេះដៃគួរជីវិត ប្រែជាអតីតមួយនេះ មានងារជាគូស្នេហ៍សិល្បៈគំរូនោះ។នៅក្នុងគណនីហ្វេសប៊ុក តារាភាពយន្តជើងចាស់ ដែលទើបនឹងរន្ទឺឈ្មោះថ្មី លើវិថីអចលនៈទ្រព្យ ជាថៅកែពុះដីឡូតិ៍លក់ លោក យុត្ថរ៉ា ឆានី ដែលបង្ហោះរូបជាថ្មី បង្ហាញពីអតីតភរិយាអ្នកនាង ចន ច័ន្ទលក្ខិណា ប្រគល់កន្ត្រកផ្កា អបអរសាទរនៅថ្ងៃបើកសម្ភោធការដ្ឋានលក់ដីឡូតិ៍ ភ្ជាប់ដោយសារដើមដោយពាក្យ« សួរស្តីបាទ ថ្ងៃនេះខ្ញុំចង់ចែករំលែកនូវវប្បធម៌ដ៏ល្អមួយ»។ បន្តពីសារពោលថា« បើទោះបីជាខ្ញុំ មិនអាចរក្សាពានជាគូស្នេហ៍គំរូ តែយើងអាចរាប់គ្នាជាមិត្តជាបងប្អូនគំរូបានដែរ»។
ក្នុងនោះបុរសមាឌធំដំបងវ័យជ្រេ លោក យុត្ថរ៉ា ឆានី ធ្វើការបរិយាយថា «យើងត្រូវតែបើកបេះដូងធ្វើចិត្តឲ្យទូលាយ នាំគ្នាសាងវប្បធម៌មួយនេះសម្រាប់គូស្នេហ៍ដែលអស់និស្ស័យជាប្តីប្រពន្ធ ដូចជាខ្ញុំ ចាត់ទុកទង្វើនេះជាវប្បធម៌ដ៏ល្អមួយ »។ បន្ថែមពីការលើកឡើងនេះ លោក យុត្ថរ៉ា ឆានី ក៏ឆ្លៀកផ្សព្វផ្សាយជំនួញថ្មីលោកផងដែរថា ដូច្នេះសូមបងប្អូនគាំទ្រនូវវប្បធម៌មួយនេះ និងកុំភ្លេចគាំទ្រនូវគំរោងដីឡូតិ៍លំនៅដ្ឋាន ( វណ្ណេតសុវណ្ណភូមិ ទី៧ ) ដែលមានខ្ញុំជាម្ចាស់គម្រោង។
