ភ្នំពេញ ៖ តារាចម្រៀងប្រុសកំពុងក្តាប់ទីផ្សារយ៉ាងណែនក្នុងដៃ ឆន សុវណ្ណរាជ ត្រូវមហាជនមើលឃើញលោកសឹង​តែរកពេលសម្រាកមិនបានទៅហើយ ខណៈការចេញច្រៀងតាមការប្រគំតន្រ្តី និងតាមខេត្តរបស់លោកមានស្ទើររៀងរាល់ថ្ងៃ។

ជាមួយគ្នានឹងការចេញច្រៀងតាមខេត្តនេះ ពេលលោកទៅដល់ខេត្តព្រៃវែងដើម្បីចូលរួម ក្នុងការប្រគំតន្រ្តីពិព័រណ៍​លិតផលខ្មែរ ស្រាប់តែលោកបានបង្ហាញអារម្មណ៍នៅលើហ្វេសប៊ុកភ្លាមៗចំពោះបងប្អូននៅខេត្តព្រៃវែង ក្រោយកម្ម​វិធីនេះចប់។

លោក ឆន សុវណ្ណរាជ បានពោលបែបរំភើបលើគណនីហ្វេសប៊ុកលោកថា «អរគុណណាស់បងប្អូនអ្នកព្រៃវែងទាំងអស់គ្នាសំរាប់យប់នេះ» ដែលការថ្លែងនេះហាក់បង្ហាញពីភាពគាំទ្រខ្លាំងទៅលើរូបលោក ក្នុងនោះបណ្តាអ្នកគាំទ្រលោកនៅខេត្តព្រៃវែងផ្ទាល់ក៏រំភើបមិនធម្មតាឡើយដោយបានជួបតារាចម្រៀងក្នុងដួងចិត្តផ្ទាល់បែបនេះ៕