ភ្នំពេញ ៖ គណនីមួយឈ្មោះ Fîî Fîî Laa បានបង្ហាញវីដេអូមួយស្តីពីស្នាមសាក់របស់ខ្លួនបានប្រែក្លាយសភាពមើល​ទៅ​ដូចរលួយ ដោយបានភ្ជាប់សារថា «ខ្ញុំមានអារម្មណ៍ថាដៃរបស់ខ្ញុំមានបញ្ហាហើយ នេះជាលើកទីមួយហើយស​ម្រាប់​​ខ្ញុំហើយក៏ជាមេរៀនសម្រាប់ខ្ញុំដែរការចាក់សាក់នេះខ្ញុំគ្រាន់តែចង់លុប និងបិតបាំងស្នាមផ្លែដែលបន្សល់​ពី​ការ​វះកាត់តែប៉ុណ្ណោះតែមិននឹកស្មានថាចាក់ទៅលើស្នាមផ្លែដៃរបស់ខ្ញុំវាទៅជាយ៉ាងហ្នឹងងសោះ សង្ឃឹមថាវាមិនអីទៅចុះ»។

ដោយឃើញពីសភាពដៃរបស់បុរសនេះបណ្តាអ្នកបានស្គាល់រូបលោកក៏បានណែនាំលោកឲ្យទៅកាន់មន្ទីរពេទ្យដើម្បីទទួលយកការព្យាបាលកុំទុកយូរខ្លាចជ្រុលអាចបង្កឲ្យខូចដៃ ឯអ្នកខ្លះទៀតក៏បានជូនពរឲ្យលោកឆាប់បានជាសះស្បើយផងដែរ៕