ភ្នំពេញ ៖ តារាចម្រៀងល្បីដោយសារស្អកលោក ខេម គិតមកទល់សព្វថ្ងៃនេះប្រជាប្រិយរបស់លោកហាក់មិនថម​ថយឡើយ ទន្ទឹមនឹងខ្លួនហាក់ឈានបានជោគជ័យលើវិថីសិល្បៈ ស្រាប់តែពេលនេះលោកបែរពោលនឹករឭកដល់ឪពុកដែលបានចាកឆ្ងាយ។

ថ្លែងក្នុងអារម្មណ៍ក្តុកក្តួលលោក ខេម​ បានរៀបរាប់លើគណនីហ្វេសប៊ុកលោកថា «បើពុកឃើញកូនពេលនេះ​ រឺក៏​ពុករស់ដល់សព្វថ្ងៃកូនជឿថាពុកពិតជាសប្បាយចិត្តមិនខានទេ​ខ្ញុំមិនដែលឃើញពុកខ្ញុំ ពេលគាត់នៅមានជីវិតគាត់​រស់ក្នុងភាពសុខស្រួលមួយដងណាទេ​ ជីវិតពុកខ្ញុំគាត់លំបាកណាស់​ តែពុកពិតជាអស្ចារ្យណាស់សំរាប់ខ្ញុំ​នឹក​ពុកណាស់​»។

ឃើញបែបនេះគណនីអ្នកគាំទ្រលោក ខេម ម្នាក់ក៏បានពោលក្នុងន័យលើកទឹកចិត្តថា ប្អូនគិតថាបងមានសំណាង​ជាងប្អូនពេលបងកើតមកបានឃើញលោកពុក។ ឯគណនីអ្នកគាំទ្រម្នាក់ទៀតក៏បានលើកឡើងថា ដល់ពេលបងខេមជោគជ័យគាត់មិននៅជិតបង ស្ដាយណាស់បង៕