ភ្នំពេញ៖ ថ្មីៗនេះក៏មានលេចឮដំណើងថា ឱក សុគន្ធកញ្ញា តារាល្បីប្រចាំផលិតកម្មហង្សមាស កំពុងតែមានទំនាក់ទំនងស៊ីជម្រៅជាមួយនឹង បុរសវ័យ៤០ឆ្នាំងារជាឧកញ្ញ៉ា ហើយក៏ជាប្អូនប្រុសថៅកែហង្សមាសផងដែរ។ក៏មានព័ត៌​មានទម្លាយថា «ចំណងស្នេហា ដែលស្ងាត់ជ្រងំ ក្រោយវាំងនងសម្តែងកក្រើកវិថីសិល្បៈ ពីទំនាក់ទំនងស្នេហាយល់ចិត្តថ្លើមគ្នាជាមួយតារាចម្រៀង ឆន សុវណ្ណារាជ សុគន្ធ កញ្ញា និងប្អូនប្រុសថៅកែផលិតកម្មងារជា ឧកញ្ញ៉ានោះ ថា ពួកគេទាំងពីរបានភ្ជាប់ពាក្យស្ងាត់ៗ ដោយមានចាស់ទុំដឹងឮផងដែរ»។ក៏មានការបង្ហើបដែរថា «ដោយគ្រាន់តែទិដ្ឋភាពក្នុងពិធីភ្ជាប់ពាក្យនោះមិនត្រូវបានគេទម្លាយទេ។ចំណែក ភាពឡូយឆាយ រួមនឹងរថយន្តទើបប្តូរថ្មីតម្លៃរាប់ម៉ឺនដុលារ ក៏ជាកាដូបុរសងារជាឧកញ្ញ៉ាប្អូនថៅកែផលិតកម្មដែរ»។