ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិកម្មរស្មីហង្សមាស កញ្ញា សួស វីសា ដែលមានការគាំទ្រខ្លាំង និងមានការ ស្រឡា ញ់រាប់អានពីណាក់មហាជនផងនោះ។ មិនតែប៉ុណ្ណោះកញ្ញា សួស វីសា តែងតែធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនូវក្បាច់រាំ ព្រមទាំងមានសម្លៀកបំពាក់ប្លែកៗគ្រប់ពេលចេញបទចម្រៀងម្តង និងមានសំនៀងពិរោះផងនោះ ។

ពេលនេះ មិនដឹងថាតារាចម្រៀងរូបនេះ មានបញ្ហាអ្វីកើតឡើង មិនដឹងថា លើរូបនាងផ្ទាល់ឬក៏ក្នុងក្រុមការងារទេធ្វើឲ្យនាងនោះទេ បន្ទាប់តារាចម្រៀងស្រីរាងតូចច្រឡឹងរូបនេះ បានបង្ហោះនៅសារប្លែកៗលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រផ្ទុះការងឿងឆ្ងល់ លើសារសោកសៅនេះ។ កញ្ញា សួស វីសា បានសរសេរថា« ដល់តាអោយតំលៃការងារគេពេក គេដូចចង់មើលងាយ ដល់ពេលចឹង ស្រេចម៉ង ថាហើយ តាស្លូតគឺជួបចឹងរហូតម៉ង»៕