អាយដលក្នុងចិត្តតើ៖ ឆាយវីរៈយុទ្ធ បង្ហើបប្រាប់ពាក្យក្នុងចិត្តមួយចំពោះការបំបែកកំណត់ត្រាពិភពលោក ក្រម៉ា ១០០០ម៉ែត្រ

0
355

ក្រម៉ា ១០០០ ម៉ែត្រ ត្រូវបានគេបំបែកឯតទគ្គកម្មជាក្រម៉ាវែងជាងគេលើពិភពលោក កាលពីថ្ងៃទី ០១ ខែ កក្តដា ឆ្នំា ២០១៨ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ និងបានចូលរួមត្បាញម្នាក់បន្តិចៗ ពីសំណាក់ប្រជាជនខ្មែរមកពីគ្រប់ទិសទីរួមជាមួយនឹងសិល្បៈករជាច្រើននាក់ទៀត។ ក្នុងនោះដែរ តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ  ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងថ្ងៃ ប្រារព្ធពិធីនោះដែរ ហើយមិនតែប៉ុណ្ណោះ លោក ថែមទាំងនាំអ្នកដែលបាន ចូលរួមនោះរាំលេងកម្សាន្តស្ទើរតែកក្រើកឆាកតន្ត្រីទៅហើយ ។

ជាមួយគ្នា នឹងការលេចធ្លោនូវឆន្ទៈដ៏ស្វាហាប់របស់តារាចម្រៀងបែបយុវវ័យ លោក ឆាយ រីរៈយុទ្ធ ក៏បាន បង្ហាញពីទឹក ចិត្តស្រឡាញ់ចំពោះប្រទេសជាតិ និងបានចូលរួមទាំងក្នុងសកម្មភាពសិល្បៈ និងសកម្មភាព សង្គមទៀតផង។  ជាក់ស្តែង លោកក៏បានបង្ហើបពីអារម្មណ៍មួយឃ្លា នៅក្នុងថ្ងៃប្រារព្ធពិធីបំបែក ឯតទគ្គកម្ម ក្រម៉ាវែងជាគេលើពិភពលោក នេះដែរថា៖ខ្ញុំបាទពិតជាមាន មោទនភាព ដែលបានចូលរួមកម្មវិធី( រួមគ្នាជឿថា ខ្មែរអាចធ្វើបាន ) អបអរសាទរក្រម៉ា១០០០ម៉ែត្រ ដែលបានបំបែកកំណត់ត្រាពិភពលោក Guinness World Record៕ 

Comments