ភ្នំពេញ៖ កាលពីរដូវបុណ្យភ្ជុំ តារាសម្តែងនាង មាស សម្ផស្ស បានប្រកាសដក់កាយដ៏និង​សម្ផស្សដ៏ស្រស់ខ្ចី​ឲ្យ​ឆ្ងាយ​ពីផ្លូវលោកីយ៍ ដែលថា ពេលនេះមានតែធម៌ទេដែលនាំឲ្យអារម្មណ៍នាងបានស្ងប់។ កាលដែលស្រីស្រស់ មាស សម្ផស្សលើកឡើងបែបនេះ ក៏ត្រូវបានគេមើលឃើញថា នោះក៏ព្រោះតារាស្រីរូបនេះ រមែងជួបប្រសប់​តែ​នឹងចំណងជីវិតស្នេហាបរាជ័យ ពិសេសគឺស្នេហាចុងក្រោយជាមួយបុរសអាណិកជនខ្មែរអាមេរិក មាន ជំនាញ​ជា​គ្រួពេទ្យ ។

ដែលការបែកបាក់ស្នេហាចុងក្រោយនេះ នាងមិនត្រឹមតែត្រូវខាត់បង់ប្រាក់ជាង១០ម៉ឺនដុល្លារប៉ុណ្ណោះទេ ពោល​គឺ​នាង មាស សម្ផស្សក៏បានបង្ហើបថា នាងក៏រងនូវហឹង្សា ពីបុរសសង្សាឡើងទ្រោមខ្លួនទៀតផង។ ដែលធ្វើឲ្យមាន​ការភ្ញាក់ផ្អើលជាថ្មី នាង មាស សម្ផស្សថ្មីៗបានបានបញ្ចេញសារប្លែកៗ ដែលអត្ថន័យនេះក៏ហាក់​រំលឹក​ដល់​ការ​ឈឺ​ចាប់និងរស់ជាស្នេហាដែលនាងទទួលបានចុងក្រោយនេះ។

នាង មាស សម្ផស្ស បានសរសេរនៅក្នុងហ្វេសប៊ុកនាងថា«ខ្ញុំមិនបន្ទោសអ្នកដែលបោកនឹងក្បត់ខ្ញុំទេ ផ្ទុយទៅ​វិញ​ខ្ញុំពិតជាអរគុណ ដែលឲ្យខ្ញុំមើលឃើញពន្លឺ ជោគជ័យក្នុងជីវិតចិត្តរឹងប៉ឹង ធ្វើឲ្យរឿងលំបាកៗប្រែជាងាយស្រួល»។ ជាមួយគ្នានោះ នាង មាស សម្ផស្ស ក៏បន្ថែមថា «យ៉ាងណាខ្ញុំមិនអាចគិតខ្លី ដោយសារតែរឿងនោះដែរ»។