ភ្នំពេញ៖ ​ដំណើរ​ក្នុង​គោល​ដៅ​ដើម្បី​មនុស្សធម៌​សម្រាប់មន្ទីពេទ្យ​គន្ធបុប្ផាតែមួយ ទៅ​ដល់​ទឹក​ដីប្រទេស​កូរ៉េខាង ត្បូង​​ភ្លាម កំពូល​តារាចម្រៀងជ្រកក្រោម​ទ្រនំទីទៃពីគ្នា កញ្ញា សុខ ពិសី និង​អ្នកនាង ពេជ្រ សោភា ក៏​បង្ហាញ​ពីនូវ​ស្នាម​ញញឹម​ ជាភាព​ទាក់​ទាញ់កាន់​តែ​ខ្លាំង​ពីអ្នក​គាំទ្រ​។

គួររំលឹកថា ដំណើរតារាចម្រៀងទៅពីកម្ពុជា ចាក់ចេញ​ទៅ​ប្រទេសកូរ៉េដើម្បីសម្តែងក្នុង​កម្ម​វិធីប្រគុំតន្រ្តី​សប្បុរ​ស​ធម៌ ក្រៅពីកញ្ញា សុខ ពិសី អ្នកនាង ពេជ្រ សោភា  ក៏​មាន​តារា​ចម្រៀ​ង​រ៉េប លោក  Step រួមនឹង​តារាចម្រៀង​និងកំប្លែង​ នាយ ចឺម ដើម្បីធ្វើការសម្តែង​រួម​គ្នា​ជាមួយ​និង​​ក្រុម​តារា​ចម្រៀ​ងព​លក​រ ​របាំប្រពៃណី នឹង មានការ​សម្តែងងក្បាច់គុណបុកតោ នៅក្នុង​ព្រឹត្តិ​ការ​ណ៍ដ៏​អស្ចា​រ្យនេះ​សំរា​ប់ឆ្នាំ​២០​១៧។​

​កម្មវិធីនឹងប្រ​ព្រឹ​ត្តទៅពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដែលមានរយៈពេលពីរថ្ងៃប៉ុណ្ណោះ​។ នៅមុនព្រឹតិការណ៍​ប្រគំ​តន្រ្តីដើម្បីមនុស្សធម៌សម្រាប់មន្ទីពេទ្យគន្ធបុប្ផានៅ​កម្ពុជា ក៏​សាទរ​នឹងដំណើរ​ទៅ​ដល់ទឹកដីប្រទេស​កូរ៉េ​ដោយ​សុវត្ថិភាពនោះ  អ្នកគាំទ្រក៏មាន​ការផ្លែកភ្នែក​និង​ជំនួប​ទទួល​ទានអាហារ និង​ថតរូបជុំ​គ្នារវាង កញ្ញា សុខ ពិសី និងអ្នក​​នាង ពេជ្រ សោភា បង្ហាញ​ពី​ស្នាមញញឹម​យ៉ាងរីករាយជាមួយគ្នា​»។ ​​