ភ្នំពេញ៖ មហាជនជាច្រើនបានស្គាល់ថា លោក សុវត្តិ មុន្នីវណ្ណ កូនប្រុសច្បងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្តិ សម្រាប់ឆ្នាំ២០១៧ នេះ លោក សុវត្តិ មុន្នីវណ្ណ អាយុ ១៨ឆ្នាំ (ឆ្នាំកំណើត ១៩៩៩) ដែលពេញ វ័យវឌ្ឍាការ ឬហៅថា “ពេញកំលោះ” ។
ដោយអំណោយផងពីធម្មជាតិ មានរាងខ្ពស់ស្រឡះ សង្ហាដូចតារាបង្ហាញម៉ូដ ជាពិសេសស្នាមញញឹមដ៏ទាក់ទាញ ដែលធ្វើឲ្យនារីៗជាច្រើនបានបាក់ចិត្តស្រឡាញ់ ដោយសារការបង្ហោះវីដេអូរបស់កូនកំលោះកំពូលតារាចម្រៀងម្តងៗ លើបណ្តាញសង្គម Facebook មានអ្នកគាំទ្រ ចុច Like, Comment និង Share យ៉ាងច្រើនសន្ធឹកសន្ធាប់។ ចំណែកឯសមត្ថភាពសិល្បៈវិញ លោកអាចច្រៀងបទចម្រៀងជាភាសាជាតិ និងជាភាសាអង់គ្លេសបានយ៉ាងពិរោះ និងអាចលេងហ្គីតាបានយ៉ាងល្អ ពិសេសជាងនេះទៅទៀត សុវត្តិ មុន្នីវណ្ណមានសមត្ថភាពរាំដ៏រស់រវើក។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះកូនប្រុសច្បងកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ រូបនេះត្រូវបានផលិតកម្មរស្មីហង្សមាសជ្រើសរើសជាតារាចម្រៀង ហើយគ្រោងនឹងចេញបទចម្រៀងនាពេលឆាប់ៗនេះ ដោយមានការចាប់ដៃគូរជាមួយ កញ្ញា រ៉េត ស៊ូហ្សាណា ជាអតីតបេក្ខជនប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia ។
