ភ្នំពេញ៖ ដំណើរវិលជាន់សង្វៀនសិល្បៈជាថ្មី ក៏ពុំទាន់លេចឡើងនូវស្នាដៃសិល្បៈ ជាដុំកំភួន ដែលជាទីចាប់អារម្មណ៍ខ្លាំងពីមហាជន ពីអ្នកមេម៉ាយកូនមួយ អ្នកនាង សម សុជាតារ៍។ ខណៈតារាស្រីរូបនេះ ក៏ពោលពាក្យខ្លាចអារម្មណ៍ខ្លាចរអា និងស្រមោលអតីតកាល ដែលកំពុងផ្ទុះកក្រើកលើសង្វៀនសិល្បៈ។
អ្នកមេម៉ាយកូនមួយចំណាយមាត់ញាតិ អ្នកនាង សម សុជាតារ៍ ថ្មីៗក៏ត្រូវបានអ្នកនិយមប្រើប្រាស់បណ្តាញសង្គមដ៏ភ្ញាក់ផ្អើលថា នាងគឺជាម្ចាស់ពានកំពូលតារាស្រីសិចស៊ីប្រចាំឆ្នាំ២០០៧»។ ព្រមគ្នានោះនាងក៏ទទួលរងនូវមតិរិះគន់ច្រើនផងដែរ ទាំងពាក្យចំអកថា ធ្វើនេះវាចំណេញអី ប្រយ័ត្រត្រូវក្រសួងដាក់បម្រាមទាំងការងារសិល្បៈ និងអ្នកខ្លះក៏រិះគន់ចំអកឲ្យថា គ្មានអ្វីអស្ចារ្យជាសុទ្ធតែសម្ផស្សសប្បនិមិត្ត និងជាតិគីមីហ្នឹង។
ឆ្លើយតបនិងការគាស់កកាយអតីតកាលនិងការរិះគន់នេះ អ្នកនាង សម សុជាតារ៍ ប្រាប់ថា «ការបែកធ្លាយរូបភាពសិចស៊ីរបស់ខ្ញុំកាលពី១០ឆ្នាំមុននោះមិនមែនជាចេតនារបស់ខ្ញុំដែរ ហើយខ្ញុំក៏មិនដែលនឹកចង់ធ្វើអ្វីឲ្យដូចអតីតកាលនោះដែរ»។ ថ្លែងក្នុងភាពបែបជាមនុស្សស្រីចាស់ទុំ យល់ពីតម្លៃស្រ្តីនិងវប្បធម៌អ្នកនាង សម សុជាតារ៍ ថា ពេលនេះខ្ញុំចូលសិល្បៈវិញ ក៏មិននឹកចង់បានភាពភ្ញាក់ផ្អើលឬចង់ឲ្យមហាជនស្គាល់ដោយរូបភាពនោះទៀតដែរ។ ខ្ញុំចូលគឺរំពឹងលើសមត្ថភាពសិល្បៈសម្តែង ហើយខ្ញុំក៏យល់ដែរពីតម្លៃវប្បធម៌ជាតិ»។
ទន្ទឹមនឹងការបកស្រាយនោះ អ្នកមេម៉ាយរូបនេះ ក៏បកស្រាយផងដែរពីការដែលគេថា សម្ផស្សដ៏សិចស៊ីនាង បានពីគីមី។ ដោយនាងអះអាងថា «មួយតួខ្លួនឬក៏រូបសម្ផស្សមិនមែនបានមកដោយជាតិគីមីទេ ហើយក៏ហ៊ានភ្នាល់ដាក់លុយដែរជាមួយអ្នករិះគន់ខ្ញុំ។ តើហ៊ានទេ?»។
