ភ្នំពេញ៖ ​​តារា​ពហុ​ជំនាញ​ សុភ័ក្ត្រ កុសុមា ​កំពុង​តែ​លេច​ធ្លោ​ និងមានប្រជាប្រជាប្រិយភាពខ្លាំង ស្រាប់តែពេលនេះបានបញ្ចេញមនុស្សល្អក្នុងចិត្ត មកបង្ហាញទស្សនិកជន មានភ្ញាក់ផ្អើលផងដែរ។ យោងតាមហ្វេសប៊ុក ឈ្មោះ Sopheak Kosoma បានឱ្យដឹងថា « ជួបហើយ ហើយគាត់ល្អលើសពីល្អ ល្អលើសពីនេះរាប់រយដងនិយាយមិនអស់ទេ បើខ្ញុំរៀបរាប់បងប្អូននារីប្រាកដជាច្រណែននឹងអូន ហាហា គាត់មិនជាអ្នកមានហើយក៏មិនជាអ្នកអត់ តែគាត់ទាស់ត្រង់ម្យ៉ាងខ្ចីលុយមិនដែលសង ហាហា អរគុណដែលបានមើលថែរនឹងទទួលយកអ្វីដែលខ្ញុំមាន (លួងខ្លួនឯងកុំអោយគេថាយើងអត់មានអ្នកយក)»។

ទន្ទឹមនឹងការបាត់ខ្លួនពីពិភពសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ តារាចម្រៀងបានបានប្រឡូកក្នុងវិស័យសិល្បៈតាំង​វ័យកុមាររូបនេះ បានត្រឡប់មកវិញ ដែលអាចនាំមកនូវ ប្រជាប្រិយភាពបានយ៉ាងលឿន ដែលមិនកួរឱ្យជឿដោយ​ច្រៀង​នៅតែពិរោះ និងមាន សម្តីវហារស័ព្ទគួរយ៉ាងឱ្យចាប់អារម្មណ៍ផងដែរ៕