ភ្នំពេញ៖ លោក ងី ស៊ីប៉ាវ ជាចាងហ្វាងផលិតកម្មជីអឹម បានធ្វើពិធីក្រុងពាលីភាពយន្តខ្នាតធំរឿង «ចង់ដឹងសាកមើល» របស់ខ្លួនលើកដំបូង។ ក្រោមការអះអាងពីថៅកែផលិតកម្មវ័យក្មេង ថាបានចំណាយដើមទុនរាប់ម៉ឺនដុល្លារ ព្រមទាំងរំពឹងជោគជ័យខ្ពស់ផងដែរ។
លោក ងី ស៊ីប៉ាវ បញ្ជាក់ថា «ស្នាដៃទី១របស់ផលិតកម្មខ្ញុំនេះ មានការសម្រិតសម្រាងខ្លាំង នឹងត្រូវចំណាយដើមទុនច្រើន ដល់ទៅ១០ម៉ឺនដុល្លារ ហើយត្រៀមនឹងដាក់បញ្ចាំងនៅតាមរោងកុន នៅចុងឆ្នាំនេះប្រហែលជាខែ ១១ ឬ ខែ១២.។
លោក ក៏បានបញ្ជាក់ទៀតថា ក្រោយពីថតរឿងនេះចប់យើងគ្រោង នឹងផលិតខ្សែភាពយន្តភាគដាក់បញ្ចាំងនៅទូរទស្សន៍ និងរឿងខ្នាតធំចាក់បញ្ចាំងនៅរោងកុនបន្ថែមទៀត”។
លោកបន្ថែមថាបាន រឿង “ចង់ដឹងសាកមើល” ជាប្រភេទរឿងបង្ហាញពីក្បាច់គុណបូរាណខ្មែរបែបកំប្លែងសើច លាយឡំជាមួយឈុតឆាកស្នេហាផ្អែមល្ហែមតួឯកប្រុសស្រីក្នុងរឿង ព្រមទាំង ភាពយន្តខ្នាតធំ “ចង់ដឹងសាកមើល” នេះចូលរួមសម្ដែងដោយ លោក ឃឹម វីម៉ា កញ្ញា ដួង ម៉ានិច លោក ម៉ាដូណា កញ្ញា និមល លោក លឹម រដ្ឋា នាយ ក្រូវ នាយ ចាបចៀន ព្រមទាំងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត៕សកម្មភាពតួអង្គនីមួយៗ ដែលមានទេពកោសល្យមិនចាញ់តារាបរទេសឡើយ។
