ភ្នំពេញ៖ តារាចម្រៀង និងតារាសម្តែងប្រុសស្រស់សង្ហារ លោក បញ្ញាសិទ្ធិ ដែលមានឈ្មោះល្បីក្នុងចង្កោមសិល្បៈនោះ​​​​​​​​​​ពេលនេះស្រាប់តែលឺដំណឹងថា លោកកំពុងពិបាកចិត្តយ៉ាងខ្លាំង ដោយសមាជិកនៅក្នុងគ្រួសារគាត់កំពុងតែធ្លាក់ខ្លួនឈឺ។ នៅក្នុងគណីយហ្វេសប៊ុករបស់តារាចម្រៀងវ័យក្មេងរូបនេះបានបង្ហោះថា ម្តាយរបស់ខ្ញុំកំពុងឈឺជា​ទម្ងន់ ពេលនេះស្ថានភាពជំងឺមិនទាន់ធូរស្បើយនៅឡើយទេ»។ ក្នុងក្តីបារម្ភពីសុវត្ថិភាពជំងឺម្តាយ លោក បញ្ញា សិទ្ធិ ក៏ពោលថា «ម៉ាក់ឆាប់ជាណាកូនចាំម៉ាក់ពីរថ្ងៃហើយ មិនបា​ន​​​​គេងទេម៉ាក់»។ ក្នុងសារដែលបង្ហាញឲ្យដឹងដែរថា ម្តាយកំពុងស្ថិតក្នុងជំងឺធ្ងន់ធ្ងរនោះ តារាចម្រៀងនិងសម្តែងរូបនេះក៏លើកឡើងដែរថា«ក្រោយពិនិត្យនឹងព្យាបាលនៅមន្ទីពេទ្យក្នុងស្រុក រួចខ្ញុំក៏សម្រេចចិត្តបញ្ចូនម្តាយទៅ​ព្យា​​បា​​លនៅប្រទេស ថៃ យ៉ាងប្រញាប់និងតក់ក្រហល់បំផុត ហើយមកដល់ពេលនេះជំងឺរបស់ម្តាយលោកនៅមិនទាន់​ធូរស្រាលនៅឡើយទេ៕