ថៃ៖ នៅព្រលប់ថ្ងៃ​ទី៨ខែកក្កដានេះ ក្រុម​កីឡាករបាត់​ទាត់វ័យ​ក្រោម​១៦ឆ្នាំរបស់​ថៃ ឈ្មោះថា ក្រុមជ្រូកព្រៃ ជាប់​ក្នុង​ល្អាងភ្នំថាំហ្លូង ឬភ្នំនាងដេក ត្រូវបាន​ក្រុម​ជំនាញរំដោះចេញ​មកដល់ខាងក្រៅបាន​មួយ​ចំនួន​ហើយ​។ តាម​ការបង្ហាញ​ពី​ព័ត៌មាន​ថៃ​ នៅព្រលប់​ថ្ងៃ​ទី​៨ខែកក្កដា បង្ហាញ​ថា បាន​រំដោះ​ក្មេងក្រុមបាលទាត់​ជាប់​ក្នុង​ល្អាង​ភ្នំថាំហ្លូង បាន​ចំនួន​៦នាក់ហើយ ។  ខណៈ  លោក ហេង ឡុង ប្រធានសមាគមសិល្បៈស្មគ្រចិត្តជួយសង្គម បាន​សរសេរសារបង្ហាញ​អារម្មណ៍សាទរចំពោះក្មេងត្រូវបាន​សង្គ្រោះពីរួងភ្នំថា« ក្នុងនាមយើងជាមនុស្សដូចគ្នា​ ប៉ុន្តែជាតិសាសន៍ផ្សេងគ្នា សុំអបអរសាទរចំពោះក្មេងទាំង១៣នាក់​ដែលមកដល់ពេលនេះក្មេង​ចេញមក​ដល់​ក្រៅ​៤នាក់ហើយ​ យប់នេះនឹងយកចេញមកក្រៅទាំងអស់​ សុំស៊ែរអបអសាទរផងបាទ»។ ក្នុងនោះដែរក៏មាន​ខ្មែរជាច្រើនបញ្ចេញមតិសាទរថា «មិនមែន ជាសាច់ញ្ញាត្តិទេ តែពេល ដែល ដំណឹង ពិត​ជា​សប្បាយ ចិត្តជំនួសជាខ្លាំង , សូមចូលរួមត្រេកអរផង។ និង​ខ្លះទៀតបន្ទរថា មិនមែនជាសាច់ញាតិ​ក៏បាន​ធ្វើឲ្យ​អ្នកដទៃដឹងថា ការដែលយើងអាចធ្វើបាន​ល្អប្រសើរជាង​ដែល​មិន​បានធ្វើ។​(ធ្វើ​មនុស្ស​ត្រូវចេះ​មាន​ចិត្ដ​កុំ​ប្រកាន់​ពូជ​សាសន៍ ឬ ជាតិសាសន៍ ព្រោះថាជាមនុស្សដូចគ្នា)។

អស់រយៈពេលប្រមាណ១៥យប់កន្លងមកនេះ ទីបំផុតត្រូវបានជួយសង្រ្គោះចេញមកខាងក្រៅវិញ ដោយ​​សុវត្ថិ​ភាព​ជាបណ្តើរៗហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardia នៅយប់​ថ្ងៃអា​ទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨។ បើ​យោងតាមប្រភពព័ត៌មានដដែល ក្មេងជំទង់ពីរ​​ដែលចេញមកដល់ក្រៅមុន ក្នុងចំណោម០៦នាក់ខាងលើ ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្រ្គោះ​បន្ទាន់ ទៅ​កាន់​ឧទ្ធ​ម្ភាគ​ចក្រ​​ដើម្បី​​​ដឹក​​បន្ត​​ទៅ​​កាន់​​មន្ទីរ​​ពេទ្យ​​ខេត្ត​​ឈៀង​​រ៉ាយ នៅចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីតំបន់​​រូង​ភ្នំ​ថាមលួង។ មកទល់ពេលនេះ ក្មេងប្រុសទាំង០៦នាក់ បានចេញមកដល់ក្រៅរូបភ្នំ តាំងពីប៉ុន្មានម៉ោងមុនម្តងម្នាក់ៗ។