ភ្នំពេញ៖ តារាល្បីលើបណ្តាញសង្គមហ្វេសប៊ុក ដោយភាពស្រស់ស្អាត អមដោយភាពស៊ិចស៊ី ដេននី ក្វាន់ ដែលទស្សនិកជនធ្លាប់បានស្គាល់តាមរយៈ ទង្វើមនុស្សធម៌ដើរចែកទានដល់ជនក្រីក្រផងនោះ។ ពេលនេះនាងក៏បង្ហាញសារខកចិត្តយ៉ាងខ្លាំងទៅនឹងការផ្សព្វផ្សាយព័ត៌មានពីនាង និងធ្វើឲ្យនាងច្រឡោតខឹងយ៉ាងខ្លាំង។

ការច្រឡោតខឹងរបស់ ស្រីស្រស់ ដេននី ក្វាន់ ដែលប្រកាន់ខឹងនឹងការផ្សព្វផ្សាយនោះ នាងបានបង្ហាញនៅលើបណ្តាញសង្គមដោយបើកចំហរក្នុងពាក្យពេចន៍អសុរោះថា« អាចុយម្រាយព័ត៌មាននេះ ទំនេរខ្លាំងមែន? ហែងចង់ អោយគេចូលមើលព័ត៌មាន ហែងបែរយកអញមកលាបពណ៌ ។ ហេតុអីចូលចិត្តបំផ្លាញអ្នកដទៃដើម្បីប្រយោជន៍ខ្លួនឯង ម៉េចមិនរៀនយកគំរូពីសារព័ត៌មានគេដទៃផង គេចុះគឺមានវិជ្ជាជីវៈក្នុង ខ្លួនណាស់ មិនដូចអាចុយម្រាយហែងទេ»។ ប៉ុន្តែយ៉ាងណា ក្រោយការបញ្ចេញកំហឹងរបស់ នាង ដេននី ក្វាន់ ក្នុងពាក្យពេចន៍ដ៏អសុរោះនោះ ព័ត៌មានដែលចេញផ្សាយពីនាង ដេននី ក្វាន់ នោះក៏ត្រូវបានលុបចោលវិញ ហើយក៏ធ្វើឲ្យនាងមានអារម្មណ៍ស្ងប់ចិត្តទៅវិញដែរ»។