ក្តៅៗ៖ ក្មេង៤នាក់ចេញពីល្អាងដោយសុវត្ថភាព តែ៩នាក់ទៀតត្រូវរងចាំ១២​

0
1004

ថៃ៖ អស់រយៈពេលប្រមាណ១៥យប់កន្លងមកនេះ ទីបំផុត​ក្មេង​ជនជាតិ​ថៃ​ជាក្រុម​កីឡាករបាល់ទាត់ឈ្មោះ ក្រុមជ្រូកព្រៃវ័យ​ក្រោម​១៦ឆ្នាំចុះជាប់ក្នុង​រួង​ភ្នំថាំហ្លូង​ ត្រូវបានជួយសង្រ្គោះចេញមកខាងក្រៅវិញ ដោយ​​សុវត្ថិ​ភាព​ជាបណ្តើរៗហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardia នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨។

​យោងតាមប្រភពព័ត៌មានដដែល ក្មេងជំទង់ពីរ​​ដែលចេញមកដល់ក្រៅមុន ក្នុងចំណោម០៦នាក់ខាងលើ ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្រ្គោះ​បន្ទាន់ ទៅ​កាន់​ឧទ្ធ​ម្ភាគ​ចក្រ​​ដើម្បី​​​ដឹក​​បន្ត​​ទៅ​​កាន់​​មន្ទីរ​​ពេទ្យ​​ខេត្ត​​ឈៀង​​រ៉ាយ នៅចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីតំបន់​​រូង​ភ្នំ​ថាមលួង។ មកទល់ពេលនេះ ក្មេងប្រុសទាំង០៦នាក់ បានចេញមកដល់ក្រៅរូបភ្នំ តាំងពីប៉ុន្មានម៉ោងមុនម្តងម្នាក់ៗ។

ប៉ុន្តែ​ស្របនិងការសាទរដែលក្មេងៗ៤នាក់បាន​ចេញ​មកចេញដោយ​សុវត្ថភាពរួមនិង​ឳកាស​សម្រាកពេទ្យ​ភ្លាមនោះ ក៏​ត្រូវ​ចំណាយពេល​ជា១២ម៉ោងទៀតផងដែរ សម្រាប់ការសង្គ្រោះបន្ត​ដល់ក្មេងៗ៨នាក់ រួម​នឹងគ្រូបង្វឹកម្នាក់ទៀត។ ខណៈការរាយការណ៍ថា «ក្រុមបច្ចេកទេសថៃដែល​សង្គ្រោះក្មេង នៅ​ក្រោយ​ការជួយសង្គ្រោះបាន​ក្មេង​ចំនួន៤នាក់រួចនោះក៏ធ្វើសន្និសិទ្ធកាសែតនៅ​មាត់រួងភ្នំបង្ហាញ​ថា «ក្មេង​៩នាក់​ទៀត​ត្រូវ​ចំណាយពេលសង្គ្រោះប្រហែលជា១២ម៉ោងក្រោយ ដោយសារឧកស៊ីសែន​ត្រូវបាន​អស់ ហើយក្រុមបច្ចេ​ក​ទេសកំពុង​បន្ថែម សម្រាក់ការសង្គ្រោះបន្ត»៕​​

Comments