ភ្នំពេញ៖ កញ្ញា ស៊ូ ដាណេ ត្រូវបានគេស្គាល់ថាជាតារាចម្រៀង និងជាអតីតមន្ត្រីជាប់កិច្ចសន្យានៅមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ រាជធានីភ្នំពេញ បានបង្ហោះសារខកចិត្ត និងប្រតិកម្មខ្លាំងជាមួយអ្នកស្រី សេង ភាស់ ជា​ប្រធា​នការិយាល័យ នៃមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ រាជធានីភ្នំពេញ ។បន្ទាប់ពីមានការលុប​ឈ្មោះ​ចេញ​​ពី​​មន្ត្រី​​ជាប់កិច្ចសន្យា នាពេលថ្មីៗនេះ ដោយសារអវត្តមានច្រើន។

សារនោះនាង ស៊ូ ដាណេ បានសរសេថា “ខ្ញុំទទួលស្គាល់ថាខ្ញុំខុស២, ៣ករណី និងករណីខ្លះខ្ញុំមានហេតុផល ប៉ុន្តែយ៉ាងណាមិញកំហុសខ្ញុំមិនទាន់ដល់ថ្នាក់ត្រូវបញ្ឈប់នោះទេ សូមអ្នកគ្រូប្រធានការិយាល័យ សេង ភាស់ មេត្តាទានជ្រាបនិងអនុគ្រោះកុំអោយមានការលំអៀង” ។ នាងសោកស្តាយ នឹងការ​សម្រេចចិត្តរបស់អ្នកស្រី សេង ភាស់ ថាគ្មានស្មើភាពគ្នា ក្នុងពេលតារាមួយចំនួន ដែលមានឈ្មោះជាមន្ត្រីជាប់កិច្ចសន្យាដូចគ្នា ហើយ​ខក​​ខានមិនបានបំពេញការងារគ្រប់លើកដូចគ្នា ស្រាប់តែត្រូវបានបន្តការងារ ហើយបែរ​ជា​​រូប​​នា​​ង​ត្រូ​វ​គេលុ​ប​ឈ្មោះ​ចោលទាំងមិនដឹងខ្លួន និងគ្មានការបកស្រាយថាអ្វីជាកំហុសពិតប្រាកដ។

ខណៈនៅ​ឃ្លាចុងក្រោយ​នៃសារទួចខកចិត្តនឹងសេចក្តីសម្រេចរបស់​​អ្នកស្រី សេង ភាស លុបឈ្មោះនាង​​ចេញ​ពីមន្រ្តីកិច្ចសន្យា​នោះ នាង ស៊ូ ដាណេ ក៏​បាន​ពោលបែបដាស់តឿង​ទៅ​វញ​​ថា «នាងខ្ញុំ​សុំថ្នាក់លើជួ​យរឹ​តប​ន្តឹ​ង​ចំពោះបុគ្គលិកដទៃទៀត ដែលមានការខ្វះចន្លោះ ហើយបែរជាមានឈ្មោះនោះផង ដើម្បីកុំឲ្យមានកា​រ​រិះគ​ន់​ដល់​ស្ថា​ប័នរដ្ឋមួយនេះ»។