ភ្លឺភ្នែក៖ អ្នកស្រី សុម៉ាលី ម៉ម នាំឪពុកចូលពេទ្យខ្មែរ ក៏រអូរដូចឃ្មុំនិង​ទង្វើពេទ្យ

0
758

ភ្នំពេញ៖​ អ្នកស្រី សុម៉ាលី ម៉ម ត្រូវបាន​គេ​ស្គាល់ណាស់ថា អ្នកស្រីជាប្រធាន​អង្គការ អាហ្វីស៊ីប​ ដែលបាន​ជួយ​សង្គ្រោះ​កុមារកម្ពុជា ពីការរំលោភបំពានរាងកាយនិង​ផ្លូវភេទ​រាប់ពានកុមារ ​នៅ​ថ្ងៃ​​ទី៩ខែកក្កដា អ្នកស្រី បែរ​បង្ហា​ញ​សារ​​បរិយាយនូវការហួសចិត្ត​របស់​អ្នកស្រី​ ទាក់​ទិន​ទៅនឹង​សេ​វ៉ាតម្លៃ​និងក្រមសីលធម៌​ពេទ្យ​ខ្មែរ ដែលជាតិ​កំណើរដូចអ្នកស្រី​ផង​ដែរ​។

ក្នុង​សារដ៏វែង​អន្លាយ ទាញចំណាប់​អារម្មណ៍​អ្នកប្រើប្រាស់បណ្តាញសង្គម​ភ្ជាប់ជាមួយ រូប​ភាព​មនុសុ្សចាស់​ប្រុស​ស្រី គេង​លើគ្រែពេទ្យស្តូកស្តឹង ជាប់ជាមួយ​នឹង​ឧបករណ៍ជំនួយអ៊ុកស៊ីសែន​នោះ អ្នកស្រី សុម៉ាលី ម៉ម បាន​រៀប​រាប់​យ៉ាង​​ដូច្នេះថា«បើពេទ្យស្រុកខ្មែថ្លៃយ៉ាងនេះ តើ​ប្រជា​ជន​ រស់យ៉ាងម៉េចបាន»។Image may contain: one or more people and indoorអ្នកស្រីលើកឡើងផងដែរថា «មុនចូលពេទ្យត្រូវតម្កល់លុយ នោះមិនមែនជាបញ្ហាទេ តែ​អ្វី​ដែល​ជា​បញ្ហានោះ​គឺ​មន្ទីពេទ្យមួយចំនួន ដើម្បីតែលុយ សុខចិត្តទុកអ្នកជំម្ងឺដោយមិនប្រាប់ការពិត គ្មាន​សម្ថ​ភាពតែទុកអ្នកជម្ងឺ យក​លុយ រាល់ថ្ងៃ ចំណែកគ្រួសារអ្នកជម្ងឺអោយតែសាច់ញាត្តិជា ក៏តាម​គ្រូ​ពេទ្យគ្រប់យ៉ាង អ្វីក៏ព្រម​ដោះដូរគ្រប់​យ៉ាង​ដើម្បីសង្គ្រោះជីវិតញាត្តិ ត្រូវពិបាកចិត្ត នឹង​ញា​ត្តិ​ឈឺ ត្រូវវេទនាក្នុងការរកប្រាក់ តើអស់លោកដែលមាន គ្លីនីកនោះមានបេះដូងទេ?Image may contain: one or more people

អ្នកស្រីថា «មិនខ្វះទេដែលអ្នកជម្ងឺដើរចូល ហើយសែង​ចេញ​នោះបើ​មនុ​ស្សនោះ​ជាម្ដាយ​អ្នក​ ជាកូនអ្នក ជា​ប្រពន្ធ អ្នក តើអ្នកគិតយ៉ាងណាទៅវិញ ???? កាលមុន​ខ្ញុំធ្លាប់លឺ​គេនិយា​យ ​តែនេះ ខ្ញុំត្រូវមកប្រទះលើខ្លួនអែង នាងខ្ញុំស្ទើរតែមិនជឿទេ ព្រោះថា មនុស្សមានបេះដូង ដូចគ្នា ចេះឈឹចាប់ ចេះយំ ចេះបារម្មណ៏ ហេតុអ្វី​ក៏គេ​ធ្វេី​ទៅរួច រាប់រយសំណួរ​ដែល​នាង​ខ្ញុំចោ​ទសួ​រខ្លួនអែង តើនេះ​​ជា​សុបិន្ត​ ឬ ជាការពិត ??? ជាទង្វើបាប​ប្រាកដ​ណា​ស់  អសីល​ធម៌​ពិត​ប្រាកដណាស់ នាងខ្ញុំទទួលយក តែអ្នក ក៏នឹងបានទទួលបាបកម្មនោះវិញ​នៅថ្ងៃមួយ​មិន​ខាន ព្រោះ​បាបកម្មមានពិត បើអ្នក មិនទទួលក៏កូនអ្នកនឹងទទួលដែរ ចំណែកខ្ញុំ ៗ អហោរ​សក​ម្មអោ​យអ្ន​ក ​មនុស្សគ្មានបេះដូង ៕Image may contain: one or more people, people sitting and indoor

Comments