ភ្នំពេញ៖ តាមការឲ្យដឹងពីប្រធាន សមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង បានឲ្យដឹងថា « កាលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា និងជាប្រធានកាកបាទក្រហមកម្ពុជា លោកបានទូរស័ព្ទសួរសុខទុក្ខ តារាសម្តែង លោក យូ ឌីស្កូ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រះកេតុមាលា។ព្រមនឹងការសរសើរនូវទឹកចិត្តថ្នាក់ដឹកប្រទេស ដែលលោកមិនដែលមើលរំលងសុខទុក្ខប្រជាជន ក៏ដូចជាអ្នកសិល្បៈ ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង បន្តថា «ក្នុងការទំនាក់ទំនងទូរស័ព្ទមកក្រុមគ្រួសារ តារាសម្តែង យូ ឌីស្កូ ដើម្បីសួរសុខទុក្ខពីអាការៈ ជំងឺ យូ ឌីស្កូ នោះ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្តល់នូវការលើកទឹកចិត្ត និងភាពកក់ក្តៅ ហើយ សម្តេចក៏បានផ្តល់ថវិការមួយចំនួនដល់តារាសលោក យូឌី ស្កូ សម្រាប់ព្យាបាលជំងឺផងដែរ»។
លោក ហេង ឡុង បានបញ្ជាក់ប្រាប់តារា ញួស៍ថា «កាលពីព្រឹកថ្ងៃទី៦តុលានេះ អ្នកម្តាយរបស់លោក យូ ឌីស្កូ ក៏បានទៅទទួលថវិកាពីលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា នៅឯទីស្នាក់ការកាកបាទក្រហមកម្ពុជាផងដែរ។ ដើម្បីយកមកចាត់ចែងក្នុងការចំណាយលើការព្យាបាលជំងឺ យូ ឌីស្តូ»។
