ភ្នំពេញ៖ ក្រោយពីផ្ទុះព័ត៌មានរឿង ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យស្ងាត់ៗ ជាមួយប្អូនប្រុសថៅកែហង្សមាស។ ពេលនេះប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀង សុគន្ធ កញ្ញា អះអាងជួសបងស្រី។ ការចេញមុខមកធ្វើការជួសបងស្រី ដែលជាតារាចម្រៀងល្បី កញ្ញា ឱក សុគន្ធ កញ្ញា នោះ ប្អូនតារាចម្រៀងរូបនេះថា បងស្រីរបស់ខ្ញុំជាប់រវល់ មិនអាចទទួលទូរស័ព្ទបានទេ។
ប៉ុន្តែបន្តពីហេតុផលនេះ នាងបញ្ជាក់ខ្លីថា «បងស្រីរបស់ខ្ញុំ មិនបានភ្ជាប់ពាក្យជាមួយប្អូនប្រុស ថៅកែហង្សមាស ដូចអ្វីដែលបានចុះផ្សាយនោះទេ»។ ប៉ុន្តែយ៉ាងណា ព័ត៌មានចចេកចចូចពីពីតារាសិល្បៈ និងអ្នកស្និទ្ធិជាមួយ កញ្ញា ឱក សុគន្ធកញ្ញា នៅតែបន្តពោលថា «ឱក សុគន្ធកញ្ញា ពិតជាបានភ្ជាប់ពាក្យជាមួយប្អូនប្រុសរបស់ថៅកែហង្សមាសប្រាកដមែន ដោយបុរសវ័យជាង៤០ឆ្នាំ ម្នាក់នោះបានទាំងទិញរថយន្តឲ្យនាងមួយគ្រឿងទុកជាចំណងដៃក្រោយពីបានភ្ជាប់ស្នេហ៍នោះផង»។
