ភ្នំពេញ៖ ទាំងនៅក្នុងហ្វេសប៊ុកថៅកែហាង ផ្ទះកូនភ្លោះ ដែលគេស្គាល់ថា ជាអតីតពិធីការិនី ដែលកំពុងញាំញី និងជីវិតស្នេហ៍ប្រេះស្រាំ ដោយឪពុកកូនភ្លោះរបស់នាង ដែលកំពុងក្លាយជាយ៉ីហោ ហាងដ៏ទាក់ទាញ់ គឺលោក សុវណ្ណ មករា ទៅមានអ្នកថ្មីនោះ។ អ្នកនាង ឈិន ច័ន្ទសុធារី ក៏បានប្រកាសថា ហាងផ្ទះកូនភ្លោះបើសម្ភោធល្ងាចនេះហើយ (ល្ងាចថ្ងៃទី១១ខែសីហា)នេះ។
នៅក្នុងហ្វេសប៊ុកថៅកែហាង ផ្ទះកូនភ្លោះ រួមនឹងហ្វេសប៊ុកប្អូនស្រីថៅកែ បន្ថែមពីការប្រកាសពីការបើកសម្ផោធហាងនោះ ក៏មានបង្ហាញពីរូបភាពហាងដ៏ស្រស់ស្អាត។ ក្នុងនោះក៏មានអ្នកគាំទ្រហាងផ្ទះកូនភ្លោះជាច្រើនបង្កាញពីសារគាំទ្រ។ ខណៈអ្នកមេម៉ាយជាថៅហាងរូបនេះក៏បានប្រាប់មកតារាថ្មីថា «ហាងផ្ទះកូនភ្លោះមិនធំទេ តូច ប៉ុន្តែយើងរីករាយបង្កើតវា ជាជំហ៊ដើម្បីអនាគតកូនភ្លោះ ទើបយើងយកពួកគេធ្វើជាយ៉ីយោ(ផ្ទះកូនភ្លោះ)»។ អ្នកនាង ឈិន ច័ន្ទសុធារី បានឲ្យដឹងថា «ការសម្ភោធហាងល្ងាចនេះ អញ្ជើញភ្ញៀវចូលរួមប្រមាណជា១០តុ តែក្នុងនោះតារាប្រហែលជាចំនួន៧ទៅ៨តុក»។ ដោយនាងក៏បានបញ្ជាក់ថា «ទោះត្រូវអញ្ជើញតារាៗច្រើនជាងនេះ ឬអស់តារាក៏មិនអញ្ជើញដែរ លោក សុវណ្ណ មករា សម្រាប់ការចូលរួមពិធីសម្ភោធហាងល្ងាចនេះ»។
