ភ្នំពេញ៖ តារាសម្ដែងហូលីវូដ ជនជាតិអាមេរិកកាំង អ្នកស្រី Angelina Jolie បន្ទាប់ពីឧស្សាហ៍ធ្វើដំណើរមកកាន់ទឹកដីនៃព្រះរាជាណាចក្រ រួមនឹងការរួមចំណែកលើកស្ទួយវប្បធម៌សិល្បៈភាពយន្តខ្មែរ តាមរយៈការផលិតភាពយន្តប្រវត្តិសាស្រ្តខ្មែរ និងជួយចម្លងវាសនាក្មេងកំព្រាកម្ពុជា។

ថ្មីៗនេះតារាភាពយន្តជនជាតិអាមេរិកកាំងរូបនេះ ក៏ត្រូវបានព្រះមហាក្សត្រខ្មែរ ទ្រង់ប្រោសប្រទានសញ្ជាតិខ្មែរ។ សាទរនូវព្រះរាជទានដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រខ្មែរ តារាភាពយន្តហូលីវូដ ដែលរមែងមានក្តីអាណិតស្រឡាញ់កុមារកម្ពុជា និងបានជួយឲ្យកុមារកម្ពុជាប្រែក្លាយវាសនាជីវិតភ្លឺស្វាង ដោយសារអ្នកស្រីក៏មានច្រើននោះ តារាភាពយន្តហូលីវូដជនជាតិអាមេរិកកាំងរូបនេះ ក៏បង្ហាញនូវមោទនភាព និងកោតសរសើ ដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំងចំពោះទឹកចិត្តដែលមានចំពោះអ្នកស្រី។

ក្នុងនោះនៅក្នុងគណនីហ្វេសប៊ុក Angelina Jolie បានបញ្ចេញសាពីចិត្តពិតថា«ខ្ញុំមានមោទនភាពណាស់ដែលបានក្លាយជាពលរដ្ឋកម្ពុជា»។ បើយយោងតាមទំព័រហ្វេសប៊ុករបស់អ្នកស្រីបានឲ្យដឹងថា«Cambodian people are very different and what they value is very different. It’s not like walking around in Hollywood. They see us [Angelina & Maddox] as a mother and a son and I’m very proud to be a Cambodian citizen. When we’re there we feel like we’re home and people are very kind to us.” Angelina Jolie ( ប្រជាជនកម្ពុជាមានភាពខុសគ្នាខ្លាំងណាស់ ហើយអ្វីដែលពួកគេមានតម្លៃគឺខុស គ្នាខ្លាំងណាស់វាមិនដូចជាការដើរនៅហូលីវូដទេពួកគេបានឃើញយើង អាន់ម៉ានីម៉ា ដូដក់ ជាម្តាយនិងកូនប្រុស ហើយខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានក្លាយជាពលរដ្ឋកម្ពុជា។ អ្នកស្រី អែនជេលីណា ជូលី អះអាងថា «នៅទីនោះយើងមានអារម្មណ៍ថាយើងមានផ្ទះហើយមនុស្សមានចិត្តសប្បុរសចំពោះយើង “។