ភ្នំពេញ៖ ប៉ុន្មានម៉ោងមុនការប្រគុំតន្រ្តី កម្មវិធី Cambodia Idol រដូវកាលទី៣ នៅ​ខេត្ត​ព្រះ​សីហនុ ត្រូវចាប់ផ្តើម កំពូលតារាចម្រៀង ព្រាប សុវត្តិ បាន​ផ្ញើសារ​ទៅកាន់​អ្នក​គាំ​ទ្រ ក្នុង​ន័យ​អញ្ជើញចូល​រួមទៅទស្សនា​ទាំង​អស់​គ្នា​។


លោកបានសរសេរក្នុងសារនោះថា “ថ្ងៃនេះខ្ញុំបាទនៅក្រុង​ ព្រះសី​ហនុ​ កុំភ្លេច​ចូល​រួម​ទស្សា​នាក​ម្មវិ​ធីប្រគំតន្រ្តី​ Cambodia idol រដូវកាល ទី ៣ជាមួយ​ខ្ញុំ​បាទទាំងអស់គ្នា»។ កម្មវិធីនេះប្រព្រឹត្តទៅនាយប់​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ មាន​តារាច​ម្រៀង​ល្បីៗ​ប្រចាំ​ប្រទេ​សកម្ពុជា បានចូលរួមច្រៀង និងសម្តែងតាម​ទេពកោស​ល្យ​រៀងៗ​ខ្លួន ជូន​បង​ប្អូន​ទស្ស​នាកំ​សាន្ត ។ ចំណែកលោក ព្រាប សុវត្តិ ក៏បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល និង​ហ៊ោអញ្ជៀវខ្ញៀវខ្ញារដ៏កក្រើកឆាកប្រគុំតន្រ្តី ដោយលោ​កបា​នលើ​កយ​ក​បទ​ចម្រៀ​ងល្បី​ៗ មានទាំងបទថ្មី និង​ធ្លាប់​ល្បីកន្លងមក មកច្រៀងមានដូចជា បទ “អាណែតមាសបង” បទ “ម្អមស្រែ” បទ “ផ្លាប់ៗ” បទ “សារវ៉ាន់​វង្វេងទិស” ជាដើម។

គួរបញ្ជាក់ថា លោក ព្រាប សុវត្តិ ត្រូវបានផលិតកម្មរស្មីហង្សមាស ជ្រើសរើសជាគណៈកម្មការប្រឡងចម្រៀង​លំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី៣ ក្នុងចំណោមគណៈកម្មការទាំង៤ រួមមាន ព្រាប សុវត្តិ, ឱក សុគន្ធកញ្ញា, ណុប បាយារិទ្ធ និង ឆន សុវណ្ណរាជ ។