ភ្នំពេញ ៖ ថ្មីៗនេះព័ត៌មានរបស់តារាចម្រៀងលោកចាន់ សម័យ កំពុងតែល្បីសុះសាយជុំវិញ​ភាព​កម្សត់និងការធ្លាក់ខ្លួន​ក្ររបស់លោក រហូតដល់ថ្នាក់ដើរស្ទូចត្រីដើម្បីចិញ្ចឹមជីវិត។ ក្រោយពីបើកទំព័រជីវិតដ៏កម្សត់របស់លោក ក៏មានការជួយ​ជ្រោមជ្រែង​ពី​សំណាក់​តារាសិល្បៈ​និងសប្បុ​សជន​នានាជាច្រើន ជាពិសេសជាងគេត្រូវ​បានគេ​កត់​សម្គាល់ឃើញថាមាន​តែ​២​រូបប៉ុណ្ណោះ​ ដែល​អាចធ្វើឲ្យលោកចាន់ សម័យ ​មាន​សង្ឃឹមខ្ពស់​ឡើង​វិញ ​គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​បរិ​ច្ចាក​ចំនួន​១​ម៉ឺន​ដុល្លារ​ឱ្យ​សង់ផ្ទះ​​នៅ ហើយ​លោក​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត់​ត្រា ក៏បានផ្ដល់​ដី​មួយ​កន្លែងស្ថិត​ក្នុង​គម្រោង​ពុះ​ដី​ឡូ​លក់​របស់​ខ្លួន ​។

ទាំងនេះពិតជាធ្វើឲ្យមហាជនមានការកោតសរសើរដល់ទឹកចិត្ត​ដ៏ថ្លៃថ្លារបស់សប្បុរសជននិងអ្នកសិល្បៈ ជាពិសេស​សម្តេចតេជោ ហ៊ុន សែន និងលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលបានយកចិត្តទុកដាក់ និងចំណាយពេលវេលា ថវិការ ដើម្បីជួយដល់លោក​ ចាន់ សម័យ ឲ្យរួចផុតពីស្ថានភាពទុក្ខលំបាកទាំងនេះផងដែរ ៕