ភ្នំពេញ៖ កញ្ញា អេដ ដា ដែលកំពុងរំពឹងប្រជាប្រិយភាពស្ទុះឡើងបន្ថែម ពីបទចម្រៀងស្នាដៃតែងនិពន្ធរបស់កូនខ្មែរបទ«មានអ្នកថែរឺនៅ?» ដែលនាងច្រៀងហើយធ្វើការបង្ហោះនៅក្នុងបណ្តាញសង្គម ។ តែយ៉ាងណាហាក់ផ្ទុយពីការរំពឹងរបស់នាង អេដ ដា ខណៈសំឡេងនៃការបកស្រាយ ដែលនាងប្រឹងថែសំឡេងនោះ បែរជាត្រូវទស្សនិកជន ក៏ផ្ទុះការរិះគន់ ។ ដែលមានអ្នកមតិខ្លះលើកឡើងថា «ច្រៀងអីដូចគេស្រែក» ។

តបនូវសាររិះគន់ភ្លាមៗក្នុងគណនីយហ្វេសប៊ុករបស់តារាចម្រៀង អេដ ដា ក៏បញ្ចេញសារប្រតិកម្ធ្ងន់ៗថា«គាត់ថាចំរៀងខ្ញុំស្រាលៗ ស្រែៗ អត់កន្ត្រាក់ អត់មានអ្នករាំបែកផ្កាភ្លើងដូចគេ គួរឲ្យធុញ»។ បន្តពីសារពោល «ដឹងធ្វម៉េចទេបង បើខ្ញុំចេះតែសរសេរបទចឹងបើអត់ត្រូវចិត្តទេដូរបទទៅបងអ្នកចំរៀងយើងឥឡូវមានច្រើនណាស់»។

នាងអេដ ដា ក៏បង្ហាញសារក្នុងក្តីគោរពទៅអ្នករិះគន់នាងវិញថា «ដោយការគោរពចា៎ ហើយក៏សូមអរគុណដល់អ្នដែលតែងតែស្តាប់និងគាំទ្របទចំរៀងរបស់ខ្ញុំ “មានអ្នកថែរឺនៅ “ នឹងមានក្នុង Smart Music អាទិត្យក្រោយនេះចាំ»។