ភ្នំពេញ៖ វ៉ាន់ នីឡា មិនអាចដឹងដៃគូដណ្តឹងឆ្លងដល់អាពាហ៍ពិពាហ៍ អញ្ចឹងតើ៖ ព័ត៌មានលេចឡើងពីភាពរង្គោះរង្គើចំណងស្នេហ៍ពាក់កណ្តាលអាពាហ៍ពិពាហ៍រវាងកូន ស្រី លោក តា វ៉ិចទ័រ កញ្ញា វ៉ាន់ នីឡា និងកូនប្រុសថៅកែវង្សល្ខោន ភី សុគន្ធី ផ្ទុះឡើងមិនស្ងប់សូរ ។

ទាំងខ្លះក៏មានអ្នករិះគន់ថា មកពីពួកគេនៅក្មេងវ័យទាំងពីរនាក់ ហើយខ្លះថា មកពីគូស្នេហ៍វ័យក្មេង ប្រច័ណ្ឌគ្នាខ្លាំង ទើបភាពស្រុះស្រួលមូលកំនិតគ្នា សម្រេចថ្ងៃដឹកដៃគ្នាចូលរោងការ មិនអាចលេចឡើងបាន។ ប៉ុន្តែផ្ទុះពីការស្មាននោះ ក៏ត្រូវបានបង្ហាញពីកូនស្រីសំណប់ចិត្ត តា វ៉ិចទ័រ គឺកញ្ញា វ៉ាន់ នីឡា ដែលជាតួឯកធំក្នុងរឿងនេះថា «នោះគឺមកពីចាស់ទុំ នៅប្រកាន់ជំនឿ លើថ្ងៃខែឆ្នាំកូនៗទាំងពីរ»។

ជាមួយនឹងសំដីអះអាងថា រវាងនាងនិងគូដណ្តឹង នៅតែមានភាពល្អូកល្អឺននិងគ្នាល្អធម្មតា ។ កូនស្រី លោក តា វ៉ិចទ័រ កញ្ញា វ៉ាន់ នីឡា លើកឡើងទៀតថា «បើយោងតាមទំនៀមទំលាប់ប្រពៃណី ឪពុកម្តាយទាំងសងខាង មានជំនឿលើថ្ងៃខែឆ្នាំ ថាក្នុងដំណាក់កាលមិនសូវល្អ។ ចំណុចនេះទើបជាប់គាំងរឿងរៀបការនៅយូរទៅៗនេះ»។

បន្ថែមពីការលើកឡើងនេះ តារាកំប្លែងវ័យក្មេងរូបនេះក៏ក្នុងចេតនាបញ្ជូនសារជូនទៅអ្នកមានគុណនាង ។ដោយថា «សូមផ្តាំទៅមាតាបិតាទាំងសងខាង កុំជឿលើចំណុចបែបនេះពេក ឬពាក្យចចាមអារាមគ្មាននោះទេ»។ បើតាមគម្រោង លោកតាវ៉ិចទ័រ ដែលជាឪពុកបង្កើតរបស់ កញ្ញា វ៉ាន់ នីឡា ធ្លាប់បានបង្ហើបថា «គឺចង់ឲ្យកូនៗរៀបការនៅចុងឆ្នាំ២០១៨ ។ ប៉ុន្តែពេលវេលានេះត្រូវបានស្ងាត និងផ្លាសមកវិញនូវពាក្យចចាមអារាមពីដំណើរជីវិតស្នេហាក្មេងៗដើរដល់ផ្លូវទាល់យ៉ាងហូហែរ»។