ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុកពិធីការិនីទូរទស្សន៍ស៊ីធីអ៊ិន កញ្ញា ជីជី នៅថ្ងៃទី៦ខែតុលា បានបង្ហាញសាររៀបរាប់ថា ថ្ងៃនេះជាថ្ងៃខួបកំណើតប្អូនប្រុស។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះ គឺជាសារដែលស្រីស្រស់ជីជី បែរជាត្អូញត្អែ ក្រោយពីបង្ហាញ ម៉ូតូម៉ាក Click ថ្មីសន្លាងមួយគ្រឿង ជាកាដូថ្ងៃខួបនោះ។

ជាមួយគ្នានោះ បងស្រីម្ចាស់ខួប និងជាតារាល្បីរូបនេះ បានរំលេចសារបន្ថែមថា៖ «រីករាយថ្ងៃខួបកំណើតប្អូនប្រុស ឆ្នាំនេះគ្មានអីឲ្យទេមានតែមូតូនេះ សង្ឃឹមថាជិះទៅ ឲ្យបានសប្បាយ ហើយកុំញ៉ិញ៉ក់ដាក់បងស្រីពេក មួយមួយ។ love u my boy»។ មើលឃើញពីទឹកចិត្តនឹងសារលួងលោកប្អូនប្រុស សម្រាប់ថ្ងៃពិសេសប្អូននោះ កញ្ញា ជីជី ក៏ ធ្វើឲ្យបណ្តាអ្នកគាំទ្រពោលពាក្យសរសើរមិនដាច់ថា ប្អូនប្រុសរបស់ជីជី អីក៏សំណាងយ៉ាងនេះ ដែលមានបងស្រីជាតារាហើយយកចិត្តទុកដាក់នឹងប្អូនទៀត៕