ភ្នំពេញ៖ តគ្នាពីការបែកធ្លាយដំណឹង កញ្ញា សុគន្ធ នីសា គ្រោងដឹកដៃគូដណ្តឹងកំបាំងមុខ ត្រឹមតែល្បីថាអាណិក ជនខ្មែរអាមេរិក ចូលរោងការចុងឆ្នាំ២០១៧ ក៏ល្បីកក្រើកភ្លាម កំពូលតារាចម្រៀង កញ្ញា ឱកសុគន្ធ កញ្ញា បានភ្ជាប់ស្ងាត់ៗជាមួយនឹងប្អូនថៅកែផលិតកម្មហង្សមាស។ តែយ៉ាងណា សាមីខ្លួន នាង សុគន្ធ នីសា ដែលមិនមានបង្ហាញការប្រតិកម្មលើព័ត៌មានលេចឮថា នាង ត្រៀម រៀបការចុងឆ្នាំនោះ ក៏មិនទាន់ឃើញដែរ ពីតារាចម្រៀងរូបនេះមានការបកស្រាយរឿងត្រៀមរៀបការ។ ខណប្រ ភពទម្លាយដំណឹងសម្ងាត់នៅតែធ្វើការលាត់ត្រដាងថា «ទំនាក់ទំនងស្នេហា សុគន្ធ នីសា និងគូដណ្តឹង មានអស់ រយៈពេលជាង ៦ឆ្នាំហើយ»។ មិនខុសគ្នានិងរឿងមិត្តរួមទ្រនំ សុគន្ធ នីសា នេះដែរ សុគន្ធ កញ្ញា ក៏មិនមានចេញ បកស្រាយជុំវិញដំណឹងភ្ជាប់ពាក្យនិងប្អូនប្រុសថៅកែផលិតកម្មហង្សមាស ក្រៅពីប្អូនស្រីចេញមុខជួស ប្រាប់ព័ត៌ មានថា «មិនមែនជាករពិត»។ខណៈក្រុមអ្នកទម្លាយព័ត៌មានសុគន្ធ កញ្ញា ភ្ជាប់ស្ងាត់ៗជាមួយប្អូនប្រុសថៅហង្សមាសនោះ ក៏បន្តបង្ហើបថា «អ្នកទាំងពីរ(កញ្ញា និងប្អូនថៅកែ) បានកសាងទំនាក់ទំនងស្នេហា និងបានស្វែងយល់ចិត្តគ្នាយូរណាស់មក ប៉ុន្តែមិនត្រូវបានទម្លាយ ហើយបែរទៅជាយល់ច្រលំថា ឱក សុគន្ធកញ្ញា មានទំនាក់ទំនងសេ្នហាជាមួយ ឆន សុវណ្ណរាជ ដែលជាមិត្តភក្កិរួមការងារទៅវិញ។