ភ្នំពេញ៖ នៅមុននេះបន្តិចនៅក្នុងគណនីហ្វេសប៊ុក តារាចម្រៀង ឆន សុវណ្ណារាជ បានបង្ងោះសារអរគុណ តារាចម្រៀងរួមទ្រនំ កញ្ញា សុខ សីឡាលីន ។ ខណៈដែលស្រីល្បីច្រៀងបានល្អជាងក្នុងសំនៀងជាភាសា អងើគ្លេស កញ្ញា សុខ សីឡាលីន ទៅជូនកាដូនំខួបកំណើតស្ងាត់ៗ។

សរសេរសារនៅលើហ្វេសប៊ុក តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ ដែលមានអ្នកគាំទ្ររាប់សែននាក់បានសរសេរសារថា៖ អរគុណណាស់ប្អូនស្រី សុខ សី​ឡា​​លីន សំរាប់ការ Surprise Birthday Cake ថ្ងៃមុនសំរាប់បង អរគុណច្រើនបាទ»។ តែយ៉ាងណាក៏មានអ្នកគាំ​ទ្រជាច្រើន បែរជាម៉ៃពាក្យបែប​លេប​ខាយ​ឲ្យតារាចម្រៀង ឆន សុវណ្ណារាជ ទៅវិញថា ម៉េចហើយ បើគ្រាន់តែល្បី ដៃគូភ្ជាប់ពាក្យជាមួយអ្នកផ្សេងភ្លាម ក៏​ចេញរូបស្និទ្ធជាមួយអ្នកផ្សេងភ្លែតតែម្តងហ្ន៎»។